Archive

Archive for May, 2008

Internet Party report

May 27, 2008 Ramana 18 comments

I went to join Internet Party at Sovanna Shopping Mall, on Fri and Sat. It was fun and met the cute smart little bloggers ( rachna n rachny ) and also many other bloggers. We the old bloggers (referred to the one that similar with blog) teaching people around how to create blog. It was not so good cos the internet connection is really slow n sometime lost connection.

However, we did have fun. Also in the last day, a hot discussion had been selected from Bong Pheap’s blog about the sexy advertisement. It will be more fun if there no such loud music nearby, hope next time it will be more prepared than this.

I’m kinda late than any other bloggers but yes here are some photos.

DSC00209DSC00208#1

I really loved this one, a sheet of cloths and collect all address of bloggers. Cool!

DSC00206DSC00204
With the twin bloggers (na n ny)

DSC00198 Nothing related to the internet party but see it look good.

Categories: My Days Tags:

Too tired,

May 25, 2008 Ramana 3 comments

I am too tired to —-, wanna take a rest, pls

Categories: My Days Tags:

Battambang Trip

May 20, 2008 Ramana 21 comments

ខាង​ក្រោម​គឺ ជារូប​មួយ​ចំនួន​ដែល​នាង​ខ្ញុំ​ដក​ស្រង់​ពេល​ដែល​ទៅ​លេង​ ខេត្ត​បាត់ដំបង​ កាលពី ថ្ងៃឈប់​សំរាក​ប៉ុន្មាន​ថ្ងៃមុន​ ។ តាម​ពិត​មិន​មែន​ជា​គ្រាន់​តែ​ជា​ដំណើរ​កំសាន្ត​ប៉ុណ្ណោះ​ទេ​ យើង​ក៏​ឆ្លៀត​ពេល​ធ្វើ​ការងារ​ដើម្បី​សង្គម​ខ្លះ​ដែរ ។ គឺ​ក្រុម ync រៀប​ចំ​កម្មវិធី​ដូច​តែ​រាល់​ដង​នឹង​​ គឺ​យក​សំភាៈ​សិក្សាមួយ​ចំនួន​ទៅ​អោយ​ក្មេង​នៅ​តាម​បណ្តា​សាលា​ដាច់​ស្រយាល​ ហើយ​ក៏​ចែក​ក្រុម​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​ការ​រៀន​របស់​ និស្សិត​នៅ​ភ្នំពេញ​ទៅ​ដល់​ក្មេងៗ​នៅ​បណ្តា​ខេត្ត និយាយ​អោយ​ចំ​គឺជួយ​ណ្តុះ​គំនិត​ក្មេង​អោយ​គិត​បាន​ច្រើន​ជាង​មុន ។ ទៅលើក​នេះ ប្តូរ​គោល​ដៅ​ពី​ក្មេង​បឋម មក​ក្មេង​ថ្នាក់​អនុវិទ្យាល័យ ហើយ​ប្រធាន​បទនៃ​ កម្មវិធី​លើក​នេះគឺ ស្វ័យ​សិក្សា ការ​រៀន​ជា​ក្រុម និង​មជ្ឈមណ្ឌល​គ្រូ​បង្រៀន (teacher centered) ។
មាន​រឿង​មួយ​គួរ​អោយ​អាម៉ាស់​សំរាប់​ក្រុម​ខ្ញុំ គឺ​ថា​ខ្ញុំ​ប៉ះ​ក្រុម​សិស្ស​ថា្នក់​ទី​៩ ខ្ញុំ​ក៏​បើក​ឱកាស​ឱ្យ​សួរ​អំពី​អី​ក៏​បាន ដែល​ខ្ញុំ​មាន​បំណង​ឱ្យ​សួរ​ពី​របៀប​នៃការ​រៀន​អី​នឹង ស្រាប់​តែក្មេង​ម្នាក់​លើក​ដៃ​ឡើង​ ហើយ​សួរ​ពី​ភាព​ខុស​គ្នា​នៃ​ស្នាម​ញញឹម​របស់​ប្រាសាទ​បាយ័ន (ឱ​! លោក​ម្ចាស់​អើយ​ នាង​ខ្ញុំ​មិន​ចេះ​ទេ) ខ្ញុំ​ក៏​បង្វែរ​មក​វិញ​ថា​ពួក​យើង​មក​បង្រៀន​ប្អូន​ពី​របៀប​នៃ ការរៀន​ និង​បណ្តុះ​គំនិត​របស់​ប្អូន និង​មួយ​វិញ​ទៀត​បង​ក៏​មិន​ចង់​ដណ្តើម​ការងារ​គ្រូប្រវត្តិ​ដែរ :P ។ តែខ្ញុំ​មាន​អារម្មណ៍​ថា​ក្មេង​ទាំង​នេះ មាន​ភាព​ឆ្លាត​វៃ​ណាស់​ ហើយ​ថែម​ទាំង​គួរ​ឱ្យ​ស្រលាញ់​ទៀត​ផង ។ ទៅ​បាត់​ដំបង​លើក​នេះ ក៏​បាន​រៀន​សូត្រ​ច្រើន​ពី​អ្នក​ដែល​ចូលរួម​ដែរ មាន​អារម្មណ៍​សប្បាយ​ចិត្ត​ណាស់​ទោះ​បី​ជា​នឿយ​ហត់​បន្តិច​ក៏​ដោយ ។

អូខេ នេះ​គឺ​ជា​ភាព​សប្បាយ​រីករាយ​ដែល​ខ្ញុំ​អាច​យក​មក​ចែក​រំលែក​បាន

DSC02394

DSC02393

DSC02306

អត់​មាន​អី​ច្រើន​ទេ​ គ្រាន់​តែជារូប​ថត​ជុំ​គ្នា

Copy of DSC02333

លោក​អើយ v style ​ច្រើន​ម្លេះ

Copy of DSC02331

នារី​ម៉ូដែល​មក​ដល់​ហើយ​ចា៎ កិកិកិ

DSC00244

មាន​អារម្មណ៍​ថា​អត់​មាន ​style ​អី​ថ្មីសោះ

DSC00241

ពិពណ៌នា​ថា​ម៉េច​ទៅ​អត់​ដឹង​ទេ

Copy of DSC02330

បង​ប្អូន​ដែល​ឃើញ​មនុស្ស​ដុះ​ស្នែង​ទេ បើ​មិន​ដែល​ឃើញ​មក​មើល​នេះ​ណែ៎

Copy of DSC02329

អា​ណែម​ពីរ​ថង់​នឹង​ជា​របស់​ខ្ញុំ និង​ស្រី​លក្ខណ៍​ទេ​ តែសុភាព​បុរស​ត្រូវ​តែជួយ​សុភាព​នារី​ចឹង​ហើយ

Copy (2) of DSC02335

អោយ​តែមាន​កន្លែង​ថត​​គឹ​ថា​ឆ្លៀត​បាន​គ្រប់​ពេល

DSC00298

ភ្នក់​ភ្លើង​នេះ​ហើយ​ដែល​នាំ​គ្នា​បង្កាត់​ដើម្បី​ទុក​រាំ

DSC00311

បន្ទាប់​ពី​បង្កាត់​ហើយ​ គឺចាប់​ផ្តើម​រាំ ហេហេ

DSC00287

ក្រុម​កូន​សិស្ស​ដែល​ខ្ញុំ​ ពៅ (ម្នាក់​ពាក់​អាវ​ខ្មៅ) និង​ស្រី​លក្ខណ៍ ជាអ្នក​បង្រៀន មាន​អារម្មណ៍​ថា​អត់​ឃើញ​កូន​សិស្ស​ទេ​ព្រោះ​គ្រូបាំង

DSC00279

នេះ​គឺ​រ៉ាមណា (ងងឹត​តិច​ ក្រែង​ល៎​មើល​មិន​ស្គាល់)

DSC00267

រូប​ថត​មួយ​នេះ​មាន​អាយុ​ប្រហែល​ជាមួយ​រយ​ឆ្នាំ​ហើយ នៅ​ក្នុង​ផ្ទះ​បុរាណ

DSC00236

ផ្លែ​កំពីងរាជ ដែល​ទៅ​លួច បេះ​នៅ​ក្រោយ​ផ្ទះ​គេ

DSC00229

សត្វ​ក្រពើ​ តាម​ផ្លូវ​ទៅ​បាត់​ដំបង

DSC00247

ទិដ្ឋភាព​ក្រុង​បាត់​ដំបង​ពី​លើ​ភ្នំ​បាណន់

Categories: Photos, Trips Tags:

ថ្ងៃ​សំរាក​របស់​ខ្ញុំ​

May 20, 2008 Ramana 8 comments

សំរាក​បី​ថ្ងៃ​សែន​សប្បាយ
ទាំង​ចិត្ត​នឹង​កាយ​មិន​នៅ​ទេ
លា​ក្រុង​ភ្នំពេញ​ទី​អ៊ូ​អែ
ប្រលូក​ចូល​ស្រែ​បាត់​ដំបង​ ។

ម៉ោង​ប្រាំ​មួយ​ព្រឹក​ត្រូវ​ទៅ​ដល់
ជួបជុំ​កុំសល់​មិត្ត​ប្អូន​បង
តែនៅ​មិន​ទាន់​គ្រប់​មួយ​កង
ព្រោះ​ចាំបងៗ​​មក​យឺត​រ៉ា​ ។

តាម​ផ្លូវ​ភារ៉ា​ និង​ណារ៉ា
និយាយ​សង​សា​កុំឱ្យ​ស្ងាត់
បង​ប្អូន​ប្រុស​ស្រី​​ក៏​បា​ន​មាត់
ខ្ញុំ​ និង​ពួក​គាត់​សើច​សប្បាយ ។

ត្រលប់​មក​វិញ​ចាំ​ក្នុង​ចិត្ត
ហេតុអ្វី​ត្រូវ​ភ្លេច​ភាពសប្បាយ
យើង​ទាំង​អស់​គ្នា​សើច​ក្អាកក្អាយ
ថែម​ជាមួយ​ spy និង​ Angkor ។

រាំវង់​ឡាំលាវក្បាច់​សារ៉ាវ៉ាន់
មិន​នៅ​អែអន់​ថែម​បទ​រ៉ែប
រាំ​ថែម​ចាក់​ក្បាច់​រួច​ហើយ​ក្រេប
spy មួយ​ចេប​មួយ​ចេប​ពិត​មាន​ន័យ ។

រាំញាក់​ក្រោម​ខែ​ពេល​យប់​យន់
រួច​បែរ​មក​គន់​ភ្លក់​ភ្លើង​វៃ
ដែល​យើង​រួម​គ្នា​បង្កាត់​ញាប់​ដៃ
សប្បាយ​រក​អ្វី​ប្រៀប​ពុំ​បាន ។

Categories: Poem, Trips Tags:

ឃាតករអាជីព សេវាល្អ តំលៃសមរម្យ

May 7, 2008 Ramana 16 comments

ឆ្លងកាត់តាមបទពិសោធន៍ការងារ ជាឃាតករ យូរមកហើយនោះ លោកអ្នកអាចជឿទុកចិត្តបាន ពីភាពកាចសាហាវ និងឃោរឃៅជាទីបំផុត តែផ្តល់ជូនលោកអ្នកក្នុងតំលៃមួយ ដ៏សមរម្យ ដើម្បីអោយសមស្របទៅតាមយុគសម័យសាំងថ្លៃ ។
១. កាប់ក្បាល ១កន្លែង ប្រវែងមិនលើសពី ១០ សម ជ្រៅដល់លលាដ៏ គិត៥០,០០០រ

២. កាប់ក្បាលចាប់ពី ១០កន្លែងឡើងទៅ ថែមស្នាប់ដៃស្ពាន់ឆ្លាក់រូបក្បាលខ្មោចយ៉ាងល្អប្រណិត ១គូដោយឥតគិតថ្លៃ

៣. ចាក់ពីក្រោយខ្នង ដោយកាំបិតសាម៉ូរ៉ៃ ១កាំបិតគិត ១០០,០០០រ

៤. ចាក់ដើមទ្រូង ទុកកាំបិតដោតជាប់កប់ តែទុកអោយឃើញម៉ាកគិត ១៥០,០០០រ តែបើចាក់ពី ២កាំបិតឡើងទៅចុះថ្លៃជូន ១០%

៥. រំលោភសំលាប់ ទំលាក់ទឹកបំបាត់ភស្តុតាង ១នាក់ ២០០,០០០រ គត់ បើជនរងគ្រោះមានរូបសម្ផស្សស្អាត ចុះថ្លៃជូន ២០% តែបើជាខ្ទើយ គិតបន្ថែម ៣០%ទៀត

៦. ខ្សែពួរយ៉ាងល្អមកពី អ៊ីតាលី ព្យូរករគំរាមគិត ២៥០,០០០រ

៧. លបធ្វើឃាតដោយអាវុធទាន់សម័យ គិតពី ៣ ទៅ ៥០០,០០០រ អាស្រ័យទៅតាមការងារស្រួលឬលំបាក

៨. មានសេវាជួយសំលាប់យកប្រាក់ធានារ៉ាប់រង ផ្តល់សេវាដល់ផ្ទះ គិតតាមតំលៃមិត្តភាព ៤០០,០០០រ

៩. ដាល់មុខដោយស្នាប់ដៃ ថែម១ពូថៅ ទៀតចំកណ្តាលក្បាល ចាក់មួយដាវសាម៉ូរ៉ៃដោតជាប់ខ្នង ហើយថែមដោយ កា៥៩ ១គ្រាប់ ទៀតបង្ហើយ ហើយយកសាកសពទៅចោលក្នុងលូទឹកស្អុយ គ្រប់ឈុត គិត១ឈុត ១,០០០,០០០រ រួមបញ្ចូលទាំងសេវាថតសកម្មភាពកំពុងប្រតិបត្តិការអោយមើលហ្រ្វី

១០. ប្លន់ធនាគារ ហាងមាស មានសេវាជួយគិតគំរោងប្លន់ ដោយមិនគិតថ្លៃ ចំណែកតំលៃសេវាគិត ៤០% ពីចំណូលដែលបានពីការប្លន់

១១. ដាក់គ្រាប់បែកតាមកន្លែងផ្សេងៗមិនកំណត់ តំលៃគិតទៅតាមផ្ទៃក្រឡាដែលខូចខាត ១ការ៉េ ៥០,០០០រ ដាច់ថ្លៃ

១២. ទទួលដឹកជញ្ជូនរបស់គេចពន្ធខុសច្បាប់នានា ដូចជា ប្រេងសាំង ជ្រូក សាច់សត្វមាន់ទា អស់អាយុ កញ្ឆា អាភៀន ថ្នាំញៀន …។ល។ គិតតំលៃ ១៥% នៃតំលៃទំនិញ

១៣. ស៊ីឈ្នូលជាប់គុកជំនួស មិនកំណត់បទល្មើស គិតតំលៃពិសេសតាមដីកាជំនុំជំរះរបស់តុលាការ ១-៥ឆ្នាំ គិត ១,៥០០,០០០រ ៥-១០ឆ្នាំ គិត ២,៥០០,០០០រ ១០ឆ្នាំរហូតដល់មួយជីវិត គិតតំលៃពិសេសមិនចាំបាច់តថ្លៃ ១០,០០០,០០០រ គត់

បើលោកអ្នកចាប់អារម្មណ៍ អាចមកទាក់ទង បាននៅសាខាថ្មី អាគារមហាចោរ ជាន់ទី១ ។ ដើម្បីអបអរនៃការបើកសាខាថ្មី លោកអ្នកដែលមកទាក់ទងថ្ងៃនេះ នឹងទទួលបាន កាតាឡុកតារាចោរ បោះពុម្ពពណ៌ធម្មជាតិ៤ពណ៌ ភ្លឺច្បាស់ត្រជាក់ភ្នែក ១ក្បាលដោយឥតគិតថ្លៃ សូមរួសរាន់ឡើង ព្រោះកាតាឡុកមានចំនួនកំណត់ ។

ឃើញ​ថា​វា​កំប្លែង​ចឹង​ក៏​ចង់​ចែក​រំលែក​ បើ​មាន​អ្វី​ខុស​ទាស់​ត្រង់​ណា​មេត្តា​អភ័យ ។ អូ​ ភ្លេច​ប្រាប់​ ដកស្រង់​ចេញ​ពី​ សៀវ​ភៅ​ឃ្លាំង​សំនើច លេខ​ទី ១២ …..

Categories: Jokes Tags:

Quote

May 6, 2008 Ramana 6 comments

Do Not Make Someone Your Priority If They Only Make You An Option

Categories: Quotes Tags:

Favorite Band

May 5, 2008 Ramana 5 comments

D2B was my favorite Thai band since the first released their first Album, but now one of the member go away and will never come back again! T_T very sad, just wan to keep their song as much as possible.

Categories: Entertainments Tags:

no title

May 2, 2008 Ramana 4 comments

I found myself bothersome again. Sorry everybody that been bothered by me.

Categories: My Days Tags: