ខ្ញុំ​គឺ​ខ្ញុំ

16 06 2008

ម្សិល​មិញ​ចូលរួម​កម្មវិធី YNC សប្បាយ​ណាស់ តែអត់​បាន​រូប​យក​មក​ផ្ញើរ​ពេល​នេះ​ទេ ព្រោះ​រវល់​រត់​ទៅ​រត់​មក​ ។ និយាយ​ពី​រឿង​រាំវិញ​គឺ​ថា រាំ​ដល់​ទៅ​ឆេះ​​អំព្លី​ សប្បាយ​ដល់​ក មក​ផ្ទះ​ឈឺ​ជើង​ជិត​ស្លាប់ ។

គិត​ថា​យប់​នឹង​គេង​បាន​ស្រួល​ហើយ​មាន​ណា ដល់​ម៉ោង​ ពីរ​ភ្លឺ​បាន​គេង​លក់ ។​ គេ​ថា​អោយ​ខ្ញុំ​មិន​ខុស​មែន​ អារម្មណ៍​ឡើង​ចុះៗ មិន​ប្រាកដ​គេ​​ថា​តាម​មិន​ទាន់ តែ​ខ្ញុំ​មិន​អោយ​មក​តាម​ខ្ញុំនោះ​ទេ ខ្ញុំ​គឺខ្ញុំ បើ​ចរឹត​ខ្ញុំ​យ៉ាប់​ក៏​មិន​បាច់​រាប់​រក​ទេ​ បើ​ខ្ញុំ​គួរ​អោយ​ធុញ​គ្រាន់​តែ​ប្រាប់​មួយម៉ាត់​មក​​ថា​ធុញ​ខ្ញុំ​នឹង​ដើរ​ចេញ​ភ្លាម ។ ខ្ញុំ​ក៏​ដឹង​ថា​ខ្លួន​ចរឹត​​យ៉ាង​នឹង​ច្បាស់​ជា​​គ្មាន​អ្នក​ណា​អាច​ទទួ​ល​យក​បាន​នោះ​ទេ តែ​ខ្ញុំ​នឹង​មិន​កែ​ប្រែ​ខ្លួន​ខ្ញុំ​ដើម្បី​អោយ​អ្នក​ណា​មក​ពេញ​ចិត្ត​ដែរ ព្រោះ​ថា​មនុស្ស​យើង​ បើ​គេ​មិន​ចូល​ចិត្ត​យើង​ហើយ​ គេ​គ្មាន​និស្ស័យ​ជាមួយ​ហើយ​ទោះ​ព្យាយាម​យ៉ាង​ម៉េច​ក៏​អត់​ន័យ​ដែរ ហើយ​ប្រសិន​បើ​មាន​និស្ស័យ​វិញ​ចរឹត​​អាក្រក់​យ៉ាង​ម៉េច​ក៏​អាច​ទទួ​ល​យក​បាន​ដែរ ។ ថា​ខ្ញុំ​រឹង​ក្បាល​ក៏​ថា​បាន​តែ​ពេល​ខ្លះ​ខ្ញុំ​ទន់​ជ្រាយ​ណាស់​ ខ្ញុំគ្រាន់​តែ​ចង់​មាន​មនុស្ស​ម្នាក់​មក​និយាយ​ មក​ចែក​រំលែក​ភាព​ពិបាក​ចិត្ត និង​ពេល​ខ្លះ​ចង់​យំ​អោយ​អ្នក​ស្តាប់​ ទោះ​បី​ខ្ញុំ​មិនដឹង​ថា​ខ្ញុំ​យំ​មក​ពី​ហេតុអ្វី​ក៏​ដោយ​ ។ តែ​ប្រហែល​ជា​អ្វីៗ​ទាំង​អស់​នេះ​វា​គួរ​អោយ​ធុញ​ខ្លាំង​ណាស់​មែន​ទេ ត្រូវ​ហើយ​ប្រសិន​ជា​ខ្ញុំ​ ខ្ញុំ​ក៏​ធុញ​ដែរ​ និយាយ​មិន​ចេះ​ស្តាប់​គ្នា​ចឹង​នោះ តែ​ធ្វើ​ម៉េច​ ខ្ញុំ​គឺខ្ញុំ មិន​បាន​ការ មិន​គួរ​អោយ​ស្រលាញ់​ គ្មាន​ហេតុផល យក​តែ​ចិត្ត ខឹង​ផ្តេសផ្តាស តែ​អ្វី​ដែល​ខ្ញុំចង់​បាន​ ​គឺ​ការ​ស្មោះត្រង់,​ និយាយ​ជាមួយខ្ញុំ​យ៉ាង​ម៉េច​គួរ​តែ​ធ្វើ​អោយ​បាន​យ៉ាង​នោះ​ មិន​មែន​មាត់​ផ្សេង​ធ្វើ​ផ្សេង​នោះ​ទេ, ការ​យក​ចិត្ត​ទុក​ដាក់ ខ្ញុំ​គ្រាន់​តែជា​មនុស្ស​សាមញ្ញម្នាក់​ដែល​ត្រូវ​ការ​ភាព​ទន់​ភ្លន់​ យក​ចិត្ត តែ​ខ្ញុំ​មិន​ដឹង​ថា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ​វា​ហួស​ហេតុ​ពេក​មែន​ទេ ។


Actions

Information

16 responses to “ខ្ញុំ​គឺ​ខ្ញុំ”

16 06 2008
អាចាចាចា (19:30:11) :

ខ្ញុំគឺខ្ញុំ ហើយអ្វីដែលខ្ញុំនិយាយគឺខ្ញុំនិយាយច្បាស់!!!! :)

16 06 2008
រជ្ជនី​ (20:53:44) :

មនុស្ស​តែ​គេ​បំរុង​ស្អប់​ហើយ​នោះ​បង​! ទោះ​ជា​ខំ​ធ្វើ​ល្អ​យ៉ាង​ណា​ក៏​គ្មាន​ប្រយោជន៍​ដែរ​! :( Na sung san jing jing na lao nee…

16 06 2008
icebreaker (21:23:14) :

neng! bai os tos morng! nice to meet pp too! :)

17 06 2008
រចនា (03:11:28) :

ខ្ញុំ​ដូច​គ្នា! មិន​កែ​ប្រែ​ខ្លួន​ឯង​ដើម្បី​នរណា​ម្នាក់​ជា​ដាច់​ខាត! ខ្ញុំ​កំពុង​តែ​ធ្វើនូវ​អ្វី​ដែលខ្ញុំ​គួរ​តែ​ធ្វើ ដូច្នេះ​ហើយ ខ្ញុំ​នៅ​តែ​បន្ត​វា, គេ​មាន​យល់​បែប​ណា​ពី​ខ្ញុំ​ក៏​តាម​សម្រួល ព្រោះ​​ខ្ញុំ​គឺ​ខ្ញុំ! មិន​ចាំ​បាច់​មាន​អ្នក​ក៏​ខ្ញុំ​រស់​បាន​ដែរ! មែនទេ​បង?

17 06 2008
រចនា (03:12:22) :

គេ​អាច*

17 06 2008
Ramana (08:12:25) :

អាចាចាចាៈ អស្ចារ្យ​ម៉ង​ គេកំពុង​កំសត់​មក​ផ្សាយ​ពានិជ្ជកម្ម​អោយ​ cellcard ទៅវិញ​

រជ្ជនីៈ ត្រឹមត្រូវ​ហើយ​ប្អូន​អើយ តែ​យើង​កុំ​ទៅ​ខ្វល់

រចនាៈ និយាយ​មិន​ខុស​ គ្មាន​អ្នក​ក៏​ខ្ញុំ​រស់​បាន
យីស បង​ប្អូន​គេ​នេះ​ដូច​ជា​ត្រូវ​គ្នា​អស់​ទាស់​

17 06 2008
Ramana (08:14:33) :

icebreaker: sorry menh tov plech mneak, yeah but it will more than happy if u dance like me :)

17 06 2008
icebreaker (11:18:12) :

ornh, forget me??? angry heuy! :(

17 06 2008
ramana (11:20:39) :

chap chap, don get angry easily otherwise u wil looked old :P

17 06 2008
រចនា (12:46:50) :

:D

18 06 2008
naraths (09:46:57) :

រឹត​តែ​ច្បាស់…
“Cellcard

18 06 2008
vutha (10:53:19) :

ជីវិត​ គឺ​ពិបាក ស្មុកស្មាញ​។​ ការ​រស់​នៅ​គឺ​មាន​ភាព​បត់បែង​ទៅ​តាម​សង្គម ហើយ​ការ​រស់​នៅគឺ​គ្រាន់​តែ​ដើម្បី​យក​ចិត្ត​ដល់​បុគ្គល​ណា​ម្នាក់​ នោះ​មិន​មែន​ជា​ជីវិត​ដ៏មាន​សុភមង្គល​ដែរ​។ បុគ្គល​ពីរ​នាក់​ដែល​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ លុះ​ត្រា​តែ​អ្នក​ទាំង​ពីរ​មាន​ចិត្ត​គំនិត​ដូចគ្នា​ ឬ​ប្រហាក់​ប្រហែល​គ្នា​ មាន​ការ​យោកយល់​គ្នា​ទៅវិញទៅ​មក មាន​ការគោរព​គ្នា​ទៅវិញ​ទៅ​មក​។

18 06 2008
រជ្ជនី​ (21:01:42) :

បង​ប្អូន​យើង​! ត្រូវ​តា​ដូច​គ្នា​ចឹង​ហើយ​! ;)

19 06 2008
រ៉ាមណា (08:37:24) :

ណារដ្ឋ​ យ៉ាប់ ។

អរគុណ​សំរាប់​ដំបូន្មាន​ល្អ​ៗ និង​ការ​មក​ទស្ស​នា​ប្លក់​របស់​នាង​ខ្ញុំ :)

ត្រឹមត្រូវ​ប្អូន​ស្រី​

19 06 2008
sokuninfo (15:49:52) :

ខ្ញុំ​គាំទ្រ​តាម​មត្តិ​របស់ Vutha ទាំងស្រុង ព្រោះ​ការ​ធ្វើ​អ្វី​មួយ​ត្រូវ​តែ​ចេះ​សម្របសម្រួល​គ្នា ដោះស្រាយ​អ្វី​មួយ​តាម​សន្តិវិធីណា។

19 06 2008
រជ្ជនី​ (20:34:37) :

ខប​ឃុន​ម៉ាក​​​! ;)

Leave a comment

You can use these tags : <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>