Archive

Archive for July 25, 2008

Q n A

July 25, 2008 Ramana 9 comments

ប្រុសសួរៈ ស្រ្តី​ដេល​ស្លៀក​ពាក់​សំពត់​វែង​ជា​នារី​រម្យទម​មែនទេ?

ស្រី​ឆ្លើយៈ មិន​អញ្ចឹង​ជា​និច្ច​នោះ​ទេ វាអាច​ជា​ម៉ូដ​ពេញ​និយម

ប្រុសសួរៈ មាន​ខោអាវ​ពេញ​ទូ រហូត​គ្មាន​កន្លែង​អោយ​កន្លាត​ចូល​ទៅ​ហើយ​ម៉េច​ក៏​ថា​គ្មាន​អ្វី​ស្លៀក​ទៀត?

ស្រី​ឆ្លើយៈ​ មក​ពី​រក​អ្វី​ដែល​ត្រូវ​ចិត្ត​មិន​ឃើញ

ប្រុសសួរៈ​ ត្រូវការ​អ្វី​ ហេតុអ្វី​មិន​និយាយ​អោយ​ចំៗ ម៉េច​ក៏​ចូលចិត្ត​គិត​ថា​ប្រុសៗ​ដឹង​គ្រប់រឿង​?

ស្រីឆ្លើយៈ ហ៊ើយ​! អត់ដឹង​សោះ​ថា​ប្រុសៗ​អត់ឆ្លាត

ប្រុសសួរៈ ហេតុអី​ចាំ​បាច់​ថែម​ម្ស៉ៅ​នៅ​លើ​មុខ​គ្រប់​ពេល​វេលា

ស្រីឆ្លើយៈ មក​ពី​ចង់​ស្អាត​នឹង​ណា

ប្រុសសួរៈ ហេតុអ្វី​ចាំ​បាច់​មាន​ស្បែក​ជើង​រាប់​សិប​គូ?

ស្រីឆ្លើយៈ ចុះ​ប្រុសៗ​ហេតុអ្វី​មាន​ប្រពន្ធ​ហើយ​មាន​ស្រី​ច្រើន​ទៀត

ប្រុសសួរៈ ហេតុអ្វី​ស្រីៗ​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ឈើ​ត្រាំ

ស្រី​ឆ្លើយៈ ចុះ​ហេតុអ្វី​ប្រុសៗ​ចូលចិត្ត​ផឹកស្រា ជក់បារី

ប្រុសសួរៈ កាបូបស្ពាយ​តំលៃ​រាប់រយ​ដុល្លារ​ វា​វិសេស​ត្រង់​ណា​ទៅ?

ស្រីឆ្លើយៈ ចុះ​ស្រាតំលៃ​ថ្លៃៗ ម៉េច​ក៏​ប្រុសៗ​ថាឆ្ងាញ់​ជាង​ស្រា​តំលៃ​ថោក​ទាំង​ដែល​ផឹក​ហើយ​ស្រវឹង​ដូច​តែគ្នា

ប្រុសសួរៈ ស្លៀក​សំពត់​ខ្លីៗ​ ព្រោះ​ចង់​អួត​អោយ​ប្រុសៗ​ឃើញ​កំភួន​ជើង​ឬ?

ស្រី​ឆ្លើយៈ មិន​ត្រឹម​តែ​អួត​ដាក់​ប្រុសៗ​ទេ ស្រីៗ​ដូច​គ្នា​ក៏​អួត​ដែរ

ប្រុសសួរៈ ដើរ​ផ្សារ​រាប់​ម៉ោង​មិន​ចេះ​ហត់ មិន​ចេះ​រោយ​ជើង​ មិន​ធុញ​ទ្រាន់​ទេ​ឬ?

ស្រីឆ្លើយៈ ចុះ ប្រុស​ៗ​ផឹក​ស្រា​នឹង​មិត្ត​ភក្តិ​ទល់​ភ្លឺ​ មិន​ចង់​ឈប់​ មិន​ហត់ មិន​ធុញ​ទ្រាន់​ មិន​ខ្លាច​ប្រពន្ធ​មិន​អោយ​ចូល​ផ្ទះ​ទេ​ឬ

ដកស្រង់​ចេញ​ពី​អផ្សុក

Categories: Entertainments, Jokes Tags: