Archive

Archive for February, 2009

បារី​

February 21, 2009 Ramana 27 comments

ខ្ញុំ​ឆ្ងល់​ណាស់​ម៉េច​ក៏​មាន​មនុស្ស​ច្រើន​នាក់​ម្លេះ​ចូលចិត្ត​ជក់​បារី? ខ្ញុំ​មិន​ដែល​សាក​ទេ ហើយ​ក៏​មិន​ដឹង​ថា​វា​ឆ្ងាញ់​យ៉ាង​ណា​ដែរ តែ​តាំង​ពី​ណា​ពី​ណី​មក​ ខ្ញុំ​មិន​ចូល​ចិត្ត​ក្លិន​បារី​នោះ​ទេ ។ មាន​មនុស្ស​ខ្លះ​ធ្លាប់​និយាយ​ថា​ គេ​មាន​សិទ្ធិ​ស្លាប់ តែ​ខ្ញុំ​មិន​យល់​ចឹង​ទេ អ្នក​ឯង​ស្លាប់​តែ​ អ្នក​ឯង​គ្មាន​សិទ្ធិ​មក​ធ្វើ​អោយ​អ្នក​ដទៃ​ស្លាប់​ជាមួយ​នោះ​ទេ ។ ការ​ជក់​បារី ដូច​ជា​គ្មាន​អី​ល្អ​ផង​ក្រៅ​ពី ខូច​សុខភាព ចំណាយ​លុយ​ខ្ជះខ្ជាយ​ ធ្វើ​អោយ​អ្នក​ដទៃ​ធុញ​ទ្រាន់​ ជា​មនុស្ស​មិន​ទាន់​សម័យ​ ហើយ​នៅ​មាន​ចំនុច​អាក្រក់​ច្រើន​ទៀត​ ដែល​រៀបរាប់​មិន​អស់ អូ ធ្វើ​អោយ​ខូច​បរិយាកាស​ដែល​គួរ​អោយ​រស់​នៅ ។

ចឹង​អ្នក​ដែល​បាន​អាន​ប្លក់​នេះប្រសិន​បើ​ជា​អ្នក​ជក់​បារី​សូមមេត្តា​ឈប់​ជក់​ទៅ ហើយ​ចំពោះ​អ្នក​ដែល​មិន​ទាន់​ជក់​សូម​កុំ​ជក់​អី ។ បំណង​ល្អ​ពី Me, Myself ។ :)

Categories: Thoughts

យប់ម្សិល​មិញ

February 18, 2009 Ramana 14 comments

យប់​ម្សិល​មិញ​ ម៉ោង ២៣:៤៣ ខ្ញុំ​ត្រូវ​បាន​រំខាន​ដោយ​លេខ​ទូរស័ព្ទ​មួយ​ដែល​មិន​​ធ្លាប់​ដែរ​ស្គាល់ តែ​មាន​អារម្មណ៍​ថា​ប្រហែល​មែន​ទែន ហើយ​លេខ​នឹង​ក៏​ធ្លាប់​ sms មក​ខ្ញុំ​ប៉ុន្មាន​ដង​ដែរ តែ​ដោយ​សារ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​ច្រលំ​លេខ​ហើយ​ទើប​មិន​តប​ទៅ​វិញ (​ខ្ញុំ​ទិញ​​ប៉ះ​ស៊ីម​ច្រលំ​លេខ​ ដូច្នេះ​ហើយ​ ភាគ​ច្រើន​ដែល​ខល​មក​គឺ​មិន​មែន​ខល​មក​ខ្ញុំ​ទេ​ខល​ទៅ​រក​អ្នក​ណា​មិន​ដឹង :( )​ ចូល​មក​រឿង​ដែលធ្វើ​អោយ​ខ្ញុំ​ខឹង​វិញ គឺ​ថា​ខ្ញុំ​មិន​ថា​អី​ទេ បើ​ខល​មក​និយាយ​នោះ តែ​អាលេខ​យប់​មិញ (ខឹង​ពេក) ខល​មក​ ខ្ញុំ​ក៏​លើក​ស្រាប់​តែ​ស្ងាត់​ជ្រាប​មិន​ព្រម​វាចា​ហា​ស្តី ខ្ញុំ​ក៏​បិទ​ទៅ​វិញ​​គិត​ថា​ប្រហែល​ជា​ច្រលំ​លេខ​ទៀត​ហើយ តែ​មាន​ណា ខល​មក​ខ្ញុំ​ប្រហែល​ជា​ប្រាំ​ដង ។ ខឹង​នោះ​ខឹង ព្រោះ​ថា​យប់​ម្សិលង៉ៃ​​គេង​មិន​សូវ​បាន​ផង​ ទើប​យប់​ម្សិលមិញ​គេង​លក់​បាន​តិច​ ស្រាប់​តែ​ត្រូវ​លេខ​ទូរស័ព្ទ​ មហា​ចង្រៃ​ខល​មក​រំខាន​ពិត​ជា​គួរ​អោយ​ចង់​​ kick មែន :(  ។ សង្ឃឹម​ថា​យប់​នេះ​នឹង​មិន​ត្រូវ​បាន​រំខាន​នោះ​ទេ​ ។ 

អាន​រួច​ប្រហែល​ជា​គិត​ថា​ចុះ​ម៉េច​មិន​បិទ​ទូរស័ព្ទ ខ្ញុំ​មិន​ចង់​បិទ​នោះ​ទេព្រោះ​ខ្ញុំ​ដាក់​នាឡិកា​រោទិ៍​ក្នុង​ទូរស័ព្ទ​ចឹង​បើ​បិទ​ច្បាស់​ជា​ស្អែក​ងើប​មិន​រួច​នោះ​ទេ ។ គ្រាន់​តែ​ចង់​ប្រាប់​ថា​ខឹង​ខ្លាំង​ណាស់ បើ​មាន​រឿង​អី​ម៉េច​មិន​ស្តី​វាចា​បែរ​ជា​ធ្វើ​អោយ​ខ្ញុំ​គេ​ង​មិនលក់​ រហូត​ដល់​ម៉ោង​មួយ​ជាង ចំ​ជា​អត់​ការងារ​ធ្វើ​មែន ។

Categories: My Days

ថ្ងៃសុក្រ​

February 13, 2009 Ramana 5 comments

ថ្ងៃ​សុក្រ​មាន​ន័យ​ពេក​កន្លង​
ថ្ងៃសុក្រ​ម្តងៗ​តែង​រីករាយ​
ថ្ងៃ​សុក្រ​ត្រេកអរ​មិន​រសាយ​
ថ្ងៃ​សុក្រ​រួច​ហើយ​ក៏ដល់​សៅរ៍ ។

ប្រាំ​ថ្ងៃ​ធ្វើ​ការច​ង់​ផ្ទុះ​ខួរ​
ក្នុង​ចិត្ត​ហ្មងមួរ​ថែម​ស្រ្តេស​ផង​
អង្គុយ​ធ្វើ​ការ​មិន​ត្រង់​ខ្នង​
សប្បាយ​ណាស់​ហោង​ដល់​ថ្ងៃ​សុក្រ​។

តែ​ទោះ​យ៉ាង​ណា​សុក្រ​គ្មាន​ន័យ​
សំរាប់​ប្រុស​ស្រី​ដែល​ធ្វើ​ការ​
រហូត​ទៅ​ដល់​ថ្ងៃ​សៅរ៍​ណា​
ព្រោះ​ថា​មិនទាន់​បាន​សំរាក ។

សំរាប់​ខ្ញុំ​វិញ​សែន​សប្បាយ​
ត្រេកអរ​ពណ្ណរាយ​ពេល​ថ្ងៃ​សុក្រ​
cos Saturday បាន​ល្ហើយ​ទុក្ខ​
នឹង​បាន​សំកុក​ sleep បាន​យូរ​ ។

 

ដកស្រង់​ចេញ​ពី  ikhmer

Categories: Poem

ក្តី​ស្រលាញ់​បន្តិច​បន្តួច​

February 12, 2009 Ramana 9 comments

ជិត​ដល់​ទិវា​នៃ​សេច​ក្តី​ស្រលាញ់​ហើយ ចង់​សារភាព​ថា​ស្រលាញ់​មនុស្ស​មួយ​ចំនួនដែល​មាន​ដូច​តទៅ ៖
- ម៉ាក់អ៊ំ ៖ ទោះ​បី​គាត់​កាច​បន្តិច​មែន​តែ​គាត់​ស្រលាញ់​ខ្ញុំ និង​ប្អូន​ប្រុស​ខ្ញុំ​ណាស់ (ខ្ញុំ​ច្រើន​ជាង)​​​​ ចាំបាន​ថា​ពេល​ខ្ញុំ​ឈឺ​ជើង​គាត់​មើល​ថែ​ខ្ញុំ​សម្បើម​ណាស់​ ជាពិសេស​ស្រលាញ់​គាត់​ពេល​ចូលឆ្នាំ​ចិន​ម្តងៗ​ អាំងប៉ាវ​គាត់​ក្រាស​ជាង​គេ​

- ម៉ាក់៖ គាត់​អោយ​ខ្ញុំ​ច្រើន​ណាស់ ធ្វើ​ដើម្បី​ខ្ញុំ​ច្រើន​ណាស់ តែ​ខ្ញុំ​អាក្រក់​ពេល​ខ្លះ​ធ្វើ​អោយ​គាត់​យំ​ទៀត ចង់​ស្រែក​ប្រាប់​ថា​ខ្ញុំ​ស្រលាញ់ម៉ាក់ 

- ប៉ា៖ អរគុណ​គាត់​ចំពោះ​ការ​ប្រៀនប្រដៅ​ កុំ​អី​ខ្ញុំ​ខូច​តាំង​ពី​យូរ​បាត់​ហើយ មិនមែន​ទើប​ខូច​ឥឡូវ​នោះ​ទេ  :P ទោះ​បី​ខ្ញុំ​មិន​សូវ​ជិតស្និទ​ជាមួយ​គាត់​ដូច​ម៉ាក់ និង​ម៉ាក់​អ៊ំ​នោះ​ទេ តែ​ក៏​ស្រលាញ់ប៉ា​ណាស់ដែរ​

- ម៉ា៖(ជាប្អូន​ជីដូន​មួយ​របស់​តា​ខ្ញុំ ) អរគុណ​គាត់​ចំពោះ​កន្លែង​ស្នាក់​នៅ ការ​ហូប​ចុក​ហ្រ្វីៗ ជាពិសេស​គាត់​តែងតែតាម​ចិត្ត​ខ្ញុំ ។ ម្សិលមិញ​ថា​ចង់​ញ៉ាំ​ស្ងោរ​ស្លឹក​បាស ថ្ងៃ​នេះ​ទៅ​ដល់​ផ្ទះ​បាន​ញ៉ាំ​ស្រេច​ ។ ស្រលាញ់​ម៉ា​ណាស់ តែ​មិន​ហ៊ាន​ប្រាប់ :D  

ហើយ​នៅ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​មិន​បាន មិនស្សិន​ ហៀ តែ​ក៏​ស្រលាញ់​មិន​អន់​ដែរ :)

Categories: My Days, Thoughts

ដំនើរ​កំសាន្ត​​កំពង់ឆ្នាំង​

February 11, 2009 Ramana 18 comments

​ប្រាប់​ហើយ​ថា​ទៅ​លេង​កំពង់​ឆ្នាំង អូ មិន​មែន​ទៅ​លេង​តែ​ម្យ៉ាង​នោះ​ទេ គឺ​យក​សំភារៈសិក្សា​ ទៅ​ចែក​ជូន​ក្មេងៗ​នៅ​អនុវិទ្យាល័យ​សេដ្ឋី ។ ទៅ​លើក​នេះ​ YNC នាំ​គ្នា​ដូរ​យុទ្ធសាស្រ្ត គឺ​យើង​ចែកក្រុម​​អ្វក​ដែល​ចូលរួម​ជាមួយ​យើង ហើយ​អោយ​នាំ​ក្មេង​ៗ​មួយ​ក្រុម​ទៅ​ពិភាក្សា​លើ​ប្រធាន​បទ​មួយ​ដែល​យើង​បាន​ដាក់​អោយ ។ លើក​នេះ​យើង​ព្យាយាម​អោយ​ក្មេងៗ​មាន​ឱកាស​បាន​និយាយ ផ្តល់​គំនិត​របស់​គេ​ទៅ​លើ​ប្រធានបទ​ដែល​បាន​លើក​ឡើង ហើយ​យើង​អោយ​ប្រធាន​ក្រុម (អ្នក​ដែល​បាន​ចូលរួម​ និយាយ​ទៅ​គឺ​ចាស់ៗ) សរសេរ​គំនិត​ទាំង​នោះ​ដាក់​លើ flipchart ហើយ​ជ្រើសរើស​តំណាង​ម្នាក់​ទៀត​ពី​ក្នុង​ចំណោម​ក្មេងៗ​ទាំង​នោះ​អោយ​ឡើង​ការពារ​ (present)​ពី​ប្រធាន​បទ​ ឬ​គំនិត​ដែល​ពួក​គេ​បាន​ពិភាក្សារួច​មក​ហើយ​នោះ ។ យើង​មាន​បំណង​ចង់​អោយ​ក្មេងៗ​មាន​សេចក្តី​ក្លាហាន ហើយ​មាន​គំនិត​វិភាគ ។
បន្ទាប់​ពី​ជួប​ជាមួយ​ក្មេងៗ​ យើង​ក៏​ទៅ​ភ្នំ​សន្ទូច​ដើម្បី​ញ៉ាំបាយ ហើយ​ខាង​ក្រោម​គឺ​ជារូប​ថត​មួយ​ចំនួន​តូច លើក​នេះ​មិន​បាន​ថត​ក្មេង​ព្រោះ​រវល់​រត់​ចុះ​ រត់​ឡើង ហេហេ ។ ក្រៅ​ពី​ទៅ​ភ្នំ​សន្ទូច ពួក​យើង​បាន​ទៅ មើល​គេ​ ស្មូនឆ្នាំង ឃើញ​គេ​ដុត​ឆ្នាំង​ ញ៉ាំ​ទឹក​ត្នោត​ មើល​ត្រី​តុកកែ (ហាហាហា) ហើយ​ក៏​ទៅ​មើល​ភ្នំ​នាង​កង្រី​ពី​ចំងាយ ហើយ​ក៏​ធ្វើ​​ក៏​និវត្ត​មក​ភ្នំពេញ​វិញ ។
មើល​រូប​ថត​ ស្អាតៗ​ លេង​ៗ​ទៅ  

អង្គុយ​ញ៉ាំ​បាយ​ក្រោម​ដើម​ឈើ​ នៅ​ជើង​ភ្នំ​សន្ទូច ខេត្ត​កំពង់​ឆ្នាំង

ជ្រុង​មួយ​នៃ​ភ្នំសន្ទូច ខ្យល់​អាកាស​​ល្អ​បរិសុទ្ធ

ឡូយ​ហេ?

ចង់​ឡើង​លើ​វល្លិ​មួយ​ខ្សែ​ក្រោយ​នឹង តែ​គ្មាន​អ្នកណា​លើក​ឡើង​ទើប​ឈរ​ថត​ក្រោម​ចឹង​ទៅ

ខ្លាច​កុង​ពន្លឺ​ទើប​លើក​អាវ​បាំង​ចឹង :P

ភ្នំ​នាង​កង្រី

ឈរ​គយគន់​ភ្នំ​នាង​កង្រី តែ​ក្លិន​វិញ ស្អុយ​៩ :( ចេះ​តែ​ប្រឹង​សើច​ទៅ​ទេ

Categories: Photos, Trips

another YNC trip

February 2, 2009 Ramana 11 comments
Categories: Announcement, Trips