Archive

Archive for May, 2009

I am a rainy season

May 26, 2009 Ramana 4 comments

I took one quizz on facebook called “What season are you?” after finish all the step I got “I am rainy season”. The description is that: you are a lonely person, imaginative, good at remember thing but always remember the past that were bad to remind yourself. If you failing in love with someone, you will love him/her very much but if him/her hurt you, you will remember until you die. Also you have a very changeble life not a steady one.  However, you are very moody!” 

I think it descriped me quite goods, but anyway I don’t like rainy season :(

Categories: My Days

something that not new…

May 22, 2009 Ramana Leave a comment

I just happen to be in a meeting that they are talking about some basic knowledge related to Human Rights. I heard them say that Government Official seems to not have that basic knowledge about Human Rights protection but if compare to NGOs staff, they have a lot. It’s surprised me because I always think that those “Big People” know about it but just they do not want to respect it. Maybe this people are right that they might not have a basic knowledge about this issues that is why make them hard to communicate with NGOs staff or activists. And then they said that they should educate those “Big People” provide them training or sth like that. But I do have a persimistic feeling that they might not want to learn unless we provide them sth. Hm, that is a common problem that always happen.

Categories: Thoughts

ដំណើរ​កំសាន្ត​មណ្ឌលគិរី​

May 21, 2009 Ramana 1 comment

ដូច​អ្នក​រាល់​គ្នា​បាន​ដឹង​ហើយ​ថា​ខ្ញុំ​ទៅ​លេង​មណ្ឌលគិរី​កាល​ពី​ថ្ងៃឈប់​​កន្លង​ទៅ​នេះ​ ។ ដំណើរ​កំសាន្ត​នេះ​ហៅ​ថា​មហា​សប្បាយ​ កិកិកិ ព្រោះ​ថា​អ្នក​ដែល​ចូល​រួម​ដំណើរ​ជាមួយ​ជា​អ្នក​ដែលអាច​ចុះ​សំរុង​គ្នា​បាន​ល្អ ពេល​ធ្វើ​ការ​ ម្នាក់ៗ​ខំ​ធ្វើ​ការ ដល់​ពេល​សប្បាយ​ម្នាក់​ៗ​ក៏​សប្បាយ​យ៉ាង​អស់​ដៃ ។ 

ថ្ងៃទី ១២ គឺ​ជា​ថ្ងៃ​ដែល​ចេញ​ដំណើរ ។ សំណាង​ដែរ ថ្ងៃ​ដែល​ទៅ​នោះ​គឺ​មិន​មាន​ភ្លៀង​ធ្លាក់​ព្រោះ​ប្រសិន​បើ​មាន​ពួក​យើងច្បាស់​ ដូវ​ផ្លេក = ដេកផ្លូវ​ មិន​ខាន ។ ទៅ​ដល់​ទីនោះម៉ោង​ប្រមាណ​ជា ៤.៣០ បើ​ខ្ញុំ​ចាំ​មិនខុស​ ។ ពេល​ទៅដល់​ពួក​ខ្ញុំ​អ្នក​រៀបចំ​ក៏​ចាត់​ចែង​រៀបចំ​​ថា​ក្រុម​ណា​ត្រូវ​គេ​បន្ទប់​ណា​អី​ចឹង ហើយ​ក៏​មាន​បញ្ហា​តិចតួច​តែ​មិន​ជា​អី​ប៉ុន្មាន​ទេ ។ បន្ទាប់​ពី​ចាត់​ចែងរួចរាល់​ពួក​យើង​ក៏​ចាត់​ការ​ខ្លួន​យើង​ គឺ​ងូតទឹក​ ហើយ​ក៏​ដើរ​ទៅ​លេង​ផ្សារ​សែនមនោរម្យ​នៅ​ជិត​នឹង រួច​ក៏​ដើរ​ឈៀង​ទៅ​សួន​ច្បារ​ដែល​មាន​រូបសំណាក​ខ្ទីង ឬ​ក៏​គោព្រៃ​ក៏មិនដឹង​ អត់បាន​សួរ​គេ​អោយ​ច្បាស់​ ។ ដល់​ម៉ោង ៦ ក៏​ចេញ​ទៅ​ញ៉ាំបាយ​ល្ងាច ព្រោះ​ថា​យើង​នឹង​មាន​កិច្ច​ប្រជុំ​តូច​មួយ​ពេល​ល្ងាច និយាយ​ពី​ គោលបំណង និង​សកម្មភាពរបស់ YNC ហើយ​ក៏​រៀបចំ​សកម្មភាព​មួយ​ចំនួន ។ សកម្មភាព​ដែល​ថា​នោះ​គឺ ការ​សំដែង​រឿង និង​និទានរឿង ដើម្បី​ក្មេងៗ​នៅ​មណ្ឌលកុមារ​កំព្រា ASPECA បាន​ចូលរួម​ស្តាប់ និង​ទស្សនា ។ សកម្មភាព សម​នោះ​គឺ​កំប្លែង​ចុកពោះ​ជាង​ការ​សំដែង​មែន​ទែន​ទៅ​ទៀត ។ 

ថ្ងៃទី១៣ ក្នុង​កម្មវិធី គឺ​យើង​ត្រូវ​ទៅ​ជួប​សិស្ស​នៅ​វិទ្យាល័យ​ហ៊ុនសែន សែនមនោរម្យ ហើយ​ក្នុង​គំរោង​គឺ​ត្រូវ​មាន​សិស្ស​ប្រហែលជា ៤០០ នាក់​ជាង ក៏​ប៉ុន្តែ​ដោយ​ថ្ងៃ​នោះ​ភ្លៀង​ធ្លាក់​តាំង​ពី​ព្រលឹម រហូត​ដល់​ម៉ោង​ប្រហែល​ ៩ ទើ​ប​យើង​អាច​ចាប់​ផ្តើម​កម្មវិធី​បាន ដូច្នេះ​សិស្ស​ក៏​មក​មិន​គ្រប់​ មក​ប្រហែល​ ជា​១០០ នាក់​អី​នឹង តែ​សកម្មភាព​របស់​យើង​នៅ​តែ​មាន ។ យើង​បែង​ចែក​ជាបួន ក្រុម រើស​ប្រធាន​បទសំរាប់​ពិភាក្សា និង​យក​មក​បង្ហាញ​នៅ​ក្នុង​ក្រុម ។ បន្ទាប់​មក​យើង​ដាំ​ដើម​ឈើ ហើយ​ចុង​ក្រោយ​គឹ​ការ​ចែក​កាដូ​អនុស្សាវរីយ​សំរាប់​សិស្សានុសិស្ស ។​ រួច​ហើយ​យើង​ក៏​នាំ​គ្នា​ទៅ​ញ៉ាំបាយ​ថ្ងៃត្រង់ ហើយ​ក៏​ឈៀង​ចូល​ទៅ​ដំណាក់ស្តេច តែ​អត់​ឃើញ​មាន​ដំណាក់​អី​ផង ឃើញតែ​ទឹក​ហូរ​ ។ ចេញ​ពី​នោះ​យើង​ក៏​ទៅមជ្ឈមណ្ឌលកុមារ​កំព្រា ASPECA ។ ក្មេង​​ៗ​នៅ​ទីនោះ​ពិត​ជា​គួរ​អោយ​ស្រលាញ់​ខ្លាំង​ណាស់ មាន​ភាព​រួសរាយ និង​មាន​ភាព​អោន​លំទោនចេះគួរសម ។ យើង​ក៏​ចាប់​ផ្តើម​កម្មវិធី សំដែងរឿង កម្មវិធី​និទានរឿង និង​ច្រៀង​លេង​ជាមួយ​ក្មេងៗ ហើយ​អ្វី​ដែល​មិន​អាច​បំភ្លេច​បានគឺ ​យើង​បាន​រាំ ច្រៀង និង​លេង​ល្បែង​មួយ​ចំនួន​ជា​មួយ​ក្មេងៗ មិន​មែន​ បៀរ​ ឬ​អាប៉ោង​អី​នោះទេ :P ។ ពេល​យើង​ចេញ​មក ក្មេងៗ​ទាំង​អស់​បាន​ចេញ​មក​ជូន​ដំណើរ​យើង ថែមទាំង​រត់​តាម​ឡាន​មក​ទៀត ពិត​ជា​កំសត់​ណាស់ T_T ។ យើង​ក៏​មាន​ពេល​សំរាក​បន្តិចបន្តួច​ រួច​ក៏​ចេញ​ទៅ​ញ៉ាំបាយល្ងាច ។ ពេល​យប់​ថ្ងៃទីពីរ គឺ​យើង​មាន​ការ​ចែក​រំលែក​ចំនេះ​ដឹង​ពី​អ្នក​ដែល​ចូលរួម ។ ហើយ​បញ្ចប់​ដោយ​ការ​លេងស៊ីគូ :P ។ 

ថ្ងៃទី ១៤ គឺ​ជា​ថ្ងៃ​ដែល​យើង​មាន​ពេល​មួយ​ថ្ងៃ​ពេញ​សំរាប់​ដើរ​លេង យើង​បាន​ទៅ​លេង​ជ្រោះប៊ូស្រា ហើយ​មុន​នឹង​ទៅ​ដល់​ក៏​ឈៀង​ទៅ​លេង អូរផ្លាយ ។ ពេល​ទៅ​ដល់​ប៊ូស្រា យើង​ក៏​រក​កន្លែង​សំរាប់​សំរាកញ៉ាំបាយ​ និង​បាន​ដើរ​មើល​នេះ​មើល​នោះ​បន្តិច​បន្តួច ។ បន្ទាប់​ពី​ញ៉ាំបាយ​រួច យើង​ក៏​ចាប់​ផ្តើម​ប្រតិបត្តិការ​រើស​សំរាម យ៉ាង​ផុសផុល ដោយ​មិន​ខ្វល់​ពី​ក្រសែ​ភ្នែក​​អ្នក​ទេសចរណ៍​ម្តុំ​នោះទេ សំខាន់​គឺ​យើង​ធ្វើ​អោយ​តំបន់​ទេសចរណ៍​ស្អាត​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ។ ហើយ​សំខាន់​ជាង​នោះ​គឺ​យើង​មិន​ភ្លេច​រំលឹក​ខ្លួន​យើង​ទេ​ថា “​ផ្តើមពី​ខ្លួន​យើង” បើ​យើង​មិន​ចោល​សំរាម​ម្នាក់​សំរាម​ចំណែក​របស់​យើង​នឹង​មិន​មាន​នៅ​លើ​កន្លែង​ដែល​មិន​គួរនៅ​នោះ​ទេ ។ ចេញ​ពី​ប៊ូស្រា យើង​ទៅ ភ្នំដោះក្រមុំ បន្ទាប់​មក​ក៏​ទៅ​សមុទ្រឈើ ហើយ​ក៏​ទៅ​ភូមិជនជាតិ​ជា​កន្លែង​ចុងក្រោយ ។ ពេល​យប់​នោះ​គឺ​ជា​ការ​ជប់​លៀង​ដ៏​ហ៊ឺហា​ ដូច្នេះ​យើង​ត្រូវ​តែ​ដេញ​តុងទីន ដើម្បី​ប្រមូល​លុយ​មក​រៀបចំពិធី​ជប់​លៀង​នេះ ។ ការជប់លៀង​ប្រកប​ទៅដោយ ការ​ផឹក Anchor, Spy, Randonald, Red Labe, Coke, និង​ភេសជ្ចៈ​មួយ​ចំនួន​ទៀត​ អម​ដោយ​មុខ​ម្ហូប​ពី​រ​ បី​មុខ​ធ្វើ​ពី​សាច់​មាន់ និង​ក៏​មិន​ភ្លេច​ផង​ដែរ​កម្មវិធី​រាំ​ :P ។ កម្មវិធី​រាំចប់​នៅ​ម៉ោង ១១ តែមាន​កម្មវិធី​លេងល្បែងប្រជាប្រិយ និង​កម្មវិធី​ផឹក​ហើយ​អង្គុយ​និយាយ​ដើម​គេ ហាហា ។ ខ្ញុំ​ចុះ​ឡើង​ក៏​នៅ​សំកុក​ដល់​ម៉ោង​ ២.៣០ នឹង​គេ​ដែរ តែ​មាន​អ្នក​លេង​ខ្លះ​នៅ​ដល់​ម៉ោង​ ៥ ជាង ពិត​ជា​គួរ​អោយសរសើរ​មែន ហាហា ។ 

ថ្ងៃទី ១៥ យើង​នាំ​គ្នា​ត្រលប់​មក​វិញ តាម​ផ្លុវ​ក៏​មិន​ភ្លេច​កម្មវិធី​សប្បាយ​ដូច​ជា​ច្រៀង​លេង អី​ចឹង តែ​ខ្ញុំ​ឈឺ​ក ហើយ ខ្ញុំ​មិន​បាន​ស្រែក​ដូច​កាល​ទៅ​នោះ​ទេ ។ ដូច​ជា​វែង​ដល់​ហើយអត្ថបទ​មួយ​នេះ :) ចាំ​ពេល​ទំនេរ​ដាក់​រូប​ពីរបី​អោយ​មើល​លេង ។ 

*នៅ​មណ្ឌលគិរី ប្រជាជន ៧៥% ជា​ជនជាតិភាគតិច ហើយ​មាន​ប្រហែល​ ១៣​ ជនជាតិ​នៅ​ទីនោះ 

​ដង់ស៊ីតេ​ប្រជាជន គឺ ៣នាក់/គីឡូម៉ែត្រ​ការេ 

ចំងាយ​ផ្លូវ​ពី​ភ្នំពេញ​គឺ ៣៨៩​ គីឡូម៉ែត្រ 

មាន​រ៉ែធម្មជាតិ​ដូច​​ជា រ៉ែបុកស៊ីត និង​រ៉ែមាស 

របរ​រក​​ស៊ី​គឺ​ការ​ធ្វើ​ចំការ 

មាន​ទឹកជ្រោះ​ប្រមាណ​ ១៥៧ កន្លែង ហើយ​តំបន់​ទេសចរណ៍​មា​នដូច​ជា ជ្រោះប៊ូស្រា សមុទ្រឈើ​ ចំការ​ស្រល់​ …​

Categories: Trips

May 11, 2009 Ramana 4 comments

I am going to Mondulkiri tomorrow!!! Will share pic later but now let’s go back home and prepared. (should be happy but my feeling seems to be somewhere else :( )

Categories: My Days

it’s me

May 7, 2009 Ramana 1 comment

some points bout me: 

- cry when watching sad movies

- want to do thing that actor/actress did in the movies (only some little cute thing like dancing) 

- thinking too much and never let it go easy 

- take thing very seriously 

- if feel dislike someone, find the way not to talk to them 

- feel easily annoyed by just small thing 

- moody

- jealousy in my vein ( grrr @_@ ) 

- when sad feeling come out you can’t control it and then you began to cry but feel better after that

- easily to get angry but easily to stop (if you made me angry by mistake, give me an apology and i will thinking of let it go :P

- stubborn but sometime easy to convince :P

and many many other things

Categories: My Days

trip photos

May 5, 2009 Ramana 2 comments

when i wake up i can see this

hope to see our sea like this one

this is the ferry, so big

 

 

the pictures bellow taken from one quiet island, it quiet, it small yet peacful

want to see our beach cleared from rubbish just like this one

you see those greeny, it so soft. i really like putting my feet on it

this picture i liked the most, it looked complicated just as my life

this is the bridge from the island i learn to snokerlling

Categories: Photos, Trips