អត់យល់
លើកមុនធ្លាប់ចូលទៅមើលប្លក់អ្នកដទៃហើយឃើញគេរអ៊ូថាមាន comments មួយចំនួនដែលយ៉ាប់ ហើយក៏មិនមានអារម្មណ៍អ្វីដែរព្រោះមិនទាន់បានជួបផ្ទាល់ខ្លួន ។ ទើបតែឥឡូវខ្ញុំបានដឹងច្បាស់ ថាប្រសិនបើមាន មតិយោបល់ឡប់ៗនៅលើប្លក់ហើយមានអារម្មណ៍យ៉ាងណា? គឺថាមានអារម្មណ៍ចង់សម្លាប់អ្នកសរសេរតែម្តង គិតទៅគួរអោយធុញណាស់ និយាយស្អីមិនចេះគិត ឬក៏គិតដែរតែគិតពីខ្លួនឯងជាធំ មិនគិតពីអារម្មណ៍អ្នកដទៃ ។ មិនត្រឹមតែប៉ុណ្ណឹងនៅពេលដែលគេមិន published មតិរបស់ខ្លួនបែរជាខឹងគេ ហើយពាលដាក់ម្ចាស់ប្លក់ទៀត ។ ខ្ញុំមិនដែលគិត មិនដែលស្រមៃទេ ថាមានមនុស្សរបៀបនេះសេសសល់នៅលើពិភពលោកយើងនេះ ពិតជាគួរអោយធុញមែន ។ ខ្ញុំគិតថាខ្ញុំនិយាយនេះមិនបានរករឿងអ្នកណាគេមុនទេ គ្រាន់តែចង់អោយម្នាក់នោះយល់ខ្លះ ថាកុំធ្វើខ្លួនជាមនុស្សដែលរស់នៅនាំធ្ងន់ផែនដី ធ្វើជាមនុស្សដែលល្អទៅ ជួយសង្គមទៅ ឬក៏បើមិនបានជួយទេ កុំនាំរឿងក្តៅក្រហាយអោយគេអ្នកដទៃ ។
PS: អរគុណ wordpress ដែលជួយចាប់ spam comment អោយ