Mondukiri Photos
ខាងក្រោមគឺជាបណ្តារូបថតដែលថតបានកាលពីទៅ មណ្ឌលគិរី ខែឧសភានេះ យឺតបន្តិចហើយ តែអត់មានអីផូសដាក់អោយមើលលេងៗទៅ ៖
ចំការស្រល់
ជញ្ជាំងភ្នំ តាមផ្លូវទៅមណ្ដលគិរី
ផ្លូវជាតិ
រូបសំណាកប្រចាំនៅខេត្តមណ្ឌលគិរី
ដើមផ្លែប័រ ឬ អាវូកាដូ
ទេសភាពក្នុងសាលារៀនបន្ទាប់ពីរាំងភ្លៀង
ថតជាមួយប្រុសក្មេង (ប្អូនប្រុស)
ថតនៅដំណាក់ស្តេច
នាងនួន
ឈើទាល
នៅមុខកន្លែងញ៉ាំបាយ រៀបចំខ្លួនទៅលេងប៊ូស្រា
នៅមុខមណ្ឌលកុមារកំព្រា ASPECA
ទេសភាពតាមបណ្តោយផ្លូវ
ថតនៅអូរផ្លាយ
ក្រេបរសជាតិប៊ូស្រាជ្រោះភ្នំ
ខ្ញុំគិតថាគេចង់និយាយពីសំរាម តែអ្នកខ្លះគេថានិយាយពីសត្វព្រៃ (ដូច្នេះតាមការគិតឃើញរៀងខ្លួនណា គ្មានសមត្ថភាពបកស្រាយ)
គួរអោយអាណិតហ្អេ?
សមុទ្រឈើ ចូលចិត្តជាទីបំផុតតតតតតតតតតតត
ចូលចិត្តរូបនេះទៀត
សាលារៀនក្នុងភូមិជនជាតិ
quote ឡូយហ្អេ?
ក្មេងៗនៅភូមិជនជាតិ
កូនឆ្កែក្នុងភូមិជនជាតិ
miss khmer!!!
ដូចសប្បាយដល់ហើយ!
គួរឲ្យច្រណែនដល់ហើយ តែមិនអីទេ ទោះមិនបានទៅលេងផ្ទាលក៏បានមើលរូបថតដែរ។ អរគុណរ៉ាមណាដែលបានដាក់រូបឲ្យមើល។
មើលទៅគួរឲ្យសប្បាយប៉ស់គេ។ គិតថានឹងទៅលេង រតនគិរីបានម្តង ហើយនឹងបង្ហួសទៅលេង មណ្ឌលគិរីតែម្តងតែមិនដឹងជាឆ្នាំណាទេ បើឥឡូវហ្នឹងមិនទាន់ទាំងមានលុយ ១ រៀលផង។ហេហេហេ
អូ៎! ភ្លេច! កូនឆ្កែហ្នឹងស្អាតប៉ស់គេ។ មានបានសុំគេយកមកចញ្ចឹមអត់ហ្នឹង។ បើសិនជាបានសុំ ចាំពេលទៅស្រុកខ្មែរវិញ នឹងទៅលេងផ្ទះ រ៉ាមាណាបានម្តង។ មើលទៅស្វាគមន៍អត់ហ្នឹង??
យីឆ្លៀតថតជាមួយប្រុសក្មេងទៀត ដឹងថាធ្លាក់សំរស់អត់។ និយាយលេងទេ
។ មើលទៅ សប្បាយសំបើមណាស់ណ៎
hehe, miss me ort?

—
ចា៎ សប្បាយអស់ទាស់តែម្តង
—
ច្រណែនធ្វើអីបង ពេលបងមកស្រុកយើងវិញគង់តែបានទៅទេ
—
ចាប់ផ្តើមសន្សំលុយទៅ មួយថ្ងៃមួយដុល្លារក៏បានដែរ ដល់ទម្រាំមកវិញបានដើរហើយ ។ កូនឆ្កែនឹងគ្រាន់តែសុំកាន់ថតទេ
—
ហាហា លើកក្រោយឈប់ថតហើយចឹងទុកសំរស់វិញចឹង
ឃើញរូបថតនឹកផ្ទះដល់ហើយ
អូ ផ្ទះសុទ្ធិពង្ស នៅមណ្ឌលគិរី ហ៎? នៅកន្លែងណាចាំលើកក្រោយឈៀងទៅ