Home > Feeling, My Days > អត់យល់​

អត់យល់​

លើកមុន​ធ្លាប់​ចូល​ទៅ​មើល​ប្លក់​អ្នក​ដទៃ​ហើយ​ឃើញ​គេ​រអ៊ូ​ថា​មាន​ comments មួយ​ចំនួន​ដែល​យ៉ាប់​ ហើយ​ក៏​មិន​មាន​អារម្មណ៍​អ្វី​ដែរ​ព្រោះ​មិន​ទាន់​បាន​ជួប​ផ្ទាល់​ខ្លួន ។ ទើប​តែ​ឥឡូវ​ខ្ញុំបាន​ដឹង​ច្បាស់ ថា​ប្រសិន​បើ​មាន​ មតិ​យោបល់​ឡប់ៗ​នៅ​លើ​ប្លក់​ហើយ​មាន​អារម្មណ៍​យ៉ាងណា? គឺ​ថា​មាន​អារម្មណ៍​ចង់​សម្លាប់​អ្នក​សរសេរ​តែ​ម្តង គិត​ទៅ​គួរ​អោយ​ធុញ​ណាស់ និយាយ​ស្អី​មិន​ចេះ​គិត ឬ​ក៏​គិត​ដែរ​តែ​គិត​ពី​ខ្លួន​ឯង​ជា​ធំ មិនគិត​ពី​អារម្មណ៍​អ្នក​ដទៃ ។ មិនត្រឹម​តែ​ប៉ុណ្ណឹង​នៅ​ពេល​ដែល​គេ​មិន​ published មតិ​របស់​ខ្លួន​បែរ​ជា​ខឹង​គេ​ ហើ​យ​ពាល​ដាក់​ម្ចាស់​ប្លក់​ទៀត ។ ខ្ញុំ​មិន​ដែល​គិត មិន​ដែល​ស្រមៃ​ទេ​ ថា​មាន​មនុស្ស​របៀប​នេះ​សេសសល់​នៅ​លើ​ពិភពលោក​យើង​នេះ ពិត​ជា​គួរ​អោយ​ធុញ​មែន ។ ខ្ញុំ​គិត​ថា​ខ្ញុំ​និយាយ​នេះ​មិន​បាន​រក​រឿង​អ្នក​ណា​គេ​មុន​ទេ គ្រាន់​តែ​ចង់​អោយ​ម្នាក់​នោះ​យល់​ខ្លះ​ ថា​កុំ​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​រស់​នៅ​នាំ​ធ្ងន់​ផែន​ដី ធ្វើ​ជាមនុស្ស​ដែល​ល្អ​ទៅ​ ជួយ​សង្គម​ទៅ ឬ​ក៏​បើ​មិន​បាន​ជួយ​ទេ កុំ​នាំ​រឿង​ក្តៅ​ក្រហាយ​អោយ​គេ​អ្នក​ដទៃ ។

PS:​ អរគុណ​ wordpress ដែល​ជួយ​ចាប់​ spam comment អោយ :D

Categories: Feeling, My Days
  1. June 26, 2009 at 6:04:33 | #1

    អូយ! មានចឹងដែរលោកអើយ!!! បើអញ្ចឹងមែន ដល់កហើយ!!! ចុះមិនដឹងថាធ្លាប់មានសរសេរអញ្ចឹងអត់ទេនេះ!! គិតមើលសិន! អូអត់ដែលទេ!

  2. June 29, 2009 at 10:00:18 | #2

    មិនអី​ទេ you មិន​ដែល​ធ្វើ​ចឹង​ទេ កុំ​ភ័យ​អី :P

  3. July 2, 2009 at 8:43:38 | #3

    អ្នកណា? ប្រាប់ឈ្មោះ ប្រាប់ផ្ទះមក បងតាមទៅទះ :)

  4. July 3, 2009 at 8:00:58 | #4

    ហេហេ បងស្រីប្អូន​អី​ក៏​កាច​មេះ​ ;) តែ​ប៉ុណ្ណេះ​លែង​មាន​ មតិ​អត់​បាន​ការ​ទៀត​ហើយ ព្រោះ​ខ្លាច​បង​សួស្តី​ទៅ​តាម​ទះ :P

  5. July 20, 2009 at 6:13:56 | #5

    កុំ​​រៀន​ប្រើ​ហិង្សារ​បង​ៗ​! មិន​បាច់​ទះ​ស្អី​ទេ​,​ កាំ​បិត​មាន​! ទះ​នាំ​តា​ឈឺ​ដៃ​ទទេ​ៗ…

  6. រដ្ឋ
    July 26, 2009 at 12:03:17 | #6

    កាច​ៗ​ម៉េះ !!

  7. August 28, 2009 at 10:52:49 | #7

    កាច​គ្រាន់បើ​តើ​ Ramana! ដល់​ថ្នាក់​ចង់​សម្លាប់​គេ​ទៀត !

    • August 28, 2009 at 11:01:06 | #8

      បាន​តែ​ថា​នឹង​ (មកពី​ពេល​នឹង​ខឹង​ពេក​) :P

  1. No trackbacks yet.