ព្រឹកមិញ
កាលពីព្រឹកមិញរកឃើញលុយ ១០ដុល្លា ដែលបានបាត់កាលពីរាប់សតវត្សរ៍មកហើយ ថាទៅសប្បាយចិត្តម្យ៉ាងដែរ ព្រោះកំពុងតែរហាម តែក៏មិនចង់សប្បាយចិត្តពេក ព្រោះលុយកាក់ជារឿងក្រៅខ្លួន សំខាន់គឺអារម្មណ៍របស់យើងនោះទេ។
ការដែលសរសេរអត្ថបទមួយនេះគ្រាន់តែចង់ប្រាប់ថា អារម្មណ៍របស់យើងពិតជាសំខាន់ណាស់។ កាលដែលព្យាយាមធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយ វានឹងជួយឲ្យយើងសប្បាយចិត្តមិនគិតច្រើន ហើយក៏អាចគិតដោះស្រាយរាល់បញ្ហាដែលជួបប្រទះបានដែរ។
ប៉ុន្មានរយៈនេះគឺខ្ញុំព្យាយាមសម្បើមណាស់ គឺព្យាយាមធ្វើចិត្តឲ្យសប្បាយ មិនគិតច្រើន មិនគិតពីកំហុសអតីតកាល គិតតែសប្បាយចិត្តនឹងអ្វីដែលមានបច្ចុប្បន្ន ទោះបីខ្ញុំមិនមែនជាអ្នកមានកប់ពពកក៏ដោយតែខ្ញុំក៏សប្បាយចិត្តដែលខ្ញុំរៀនបានចេះដឹង អាចជួយសង្គមបានតិចតួចតាមដែលអាចធ្វើទៅបាន ហើយជាពិសេសខ្ញុំមិនបង្កទុក្ខភ័យដល់អ្នកដទៃ និងសង្គម។
ចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមើលពិភពលោកក្នុងផ្លុវល្អជាមុន ស្រស់ស្រាយជាងមុន ហើយប្រហែលជានឹងធ្វើឲ្យខ្ញុំក្មេងជាងមុន (សាធុ សូមឲ្យដូចមាត់ចុះ)
លុយដប់ដុល្លារពិតជាធ្វើឲ្យខ្ញុំចេះគិតចឹងឬ? គឺអត់ទេមកពីខ្ញុំអានសៀវភៅបានបីបួនក្បាល ហើយនិងបន្តអានតទៅទៀត។ ដូច្នេះប្រសិនបើអ្នកមានពេលទំនេរ ហើយមិនដឹងធ្វើអី អានសៀវភៅលេងៗទៅ។
បំណងល្អពីជនរួមជាតិខ្មែរដូចគ្នា
អូហ៍! នេះបងរ៉ាមណាធំហើយតើ! lolz
ជូនពរឱ្យក្មេងជាងមុនណា៎!!! :*
ចឹងមានន័យថា កាលពីមុនអូនរ៉ាច់វ៉ៃស្មើ? ហាសហា៎!!
អារម្មណ៍ដ៏ស្ងប់ ជាបំណងប្រាថ្នារបស់ម្នាលទាំងពួងដែលតែងប្រាថ្នាសុខ ។ តែសម្រាប់រ៉ាមណានៅក្មេងចឹង ខ្ញុំខ្លាចតែធ្វើអារម្មណ៍យូរៗទៅ ស្រាប់តែលែងខ្វល់រឿងមនុស្សលោកក្នុងលោកិយសន្និវាសអីទៅ ពិតជាគួរឲ្យស្ដាយណាស់ ហាហា (ប្រាប់មួយ៖ បើចង់ឲ្យដូចមាត់ ត្រូវសាធុៗៗ ឲ្យគ្រប់បីដង តែម្ដងដូចខាងលើនឹងមិនសមបំណងឡើយ)
អរគុណអូនណា សាធុ សាធុ សាធុ (បីដងគ្រប់ហើយ ណារដ្ឋអើយ)
—
ណែ កុំយ៉ាប់ពេកខ្ញុំមិនទាន់ដល់ថ្នាក់នឹងទេ ជីវិតលោកិយនៅសប្បាយច្រើនណាស់ ខ្ញុំមិនទាន់គិតខ្លីដល់ថ្នាក់នោះទេ
ណែនាំសៀវភៅទៀត! ឱ្យខ្ញុំណែនាំវិញទេ? អានសៀវភៅ Why men don’t listen and woman can’t read map ឬ សៀវភៅមើលមនុស្សឱ្យដូចអានសៀវភៅ និងត្រៀមខ្លួនមុនមានគ្រួសារ(?) របស់ចាន់ ឫទ្ធី
Wanna type UNICODE der te ot tobluab dai sos រកដៃជើងមិនទាន់ស្ទាត់… still have to look at the sample keyboard!
Anyway, good to hear! កុំទាន់ចូលបរិនិព្វានណា!
លុយបាត់រាប់សតវត្ស ហេហេ
លុយជារបស់ក្រៅខ្លួន តែលុយក៏សំខាន់ដែរ បើអត់លុយគឺអត់បាយនិងម្ហូបញុំា តែបើមានលុយហើយចាយវាយមិនទុកដាក់ គឺលុយក៏ត្រូវអស់ហើយនឹងអាចជំពាក់គេរុំកោះទៀត។
សង្ឃឹមថាប្អូនជោគជ័យក្នុងការធ្វើខ្លួន ធ្វើចិត្តអោយសប្បាយ។
ទៅជាអញ្ចឹងទៅ គេគ្រាន់តែឆ្លៀតបញ្ចុះបញ្ចូលមនុស្សឲ្យអានសៀវេភៅតើ។ ហើយណែនាំឲ្យុសុទ្ធតែសៀវភៅ ៩
—
អានេះ វាមិនទាន់ចេះសរសេរវាឌឺឯងប៉ុណ្ណឹងហើយ ទម្រាំវាចេះទៀត មិនដឹងជារាលដាលដល់ណាទេ
—
មែនតើ! តាំងពីដូរការិយាល័យមកថ្មីៗម្លេះ ទើបតែរកឃើញ។ លើកមុនបងធ្លាប់គិតថាមានគេរើសបាន តាមពិតវានៅកប់ក្នុងសៀវភៅសោះ
—
ត្រឹមត្រូវ លោកគ្រូខ្ញុំម្នាក់ធ្លាប់ប្រាប់ថា “Money is not everything but it is something” ។ អរគុណបងស្រី ដែលតែងតែផ្តល់កម្លាំងចិត្តឲ្យប្អូនជារៀងរហូត :* :* :*
ហេឡូបងស្រី…