(untitled)
ប្រសិនបើមិនចង់ឲ្យកំហុសអតីតកាលតាមលងបន្លាចអ្នកក្នុងថ្ងៃនាគតទេនោះ គួរតែធ្វើថ្ងៃនេះឲ្យល្អបំផុត
កុំធ្វើខ្លួនជាជនរងគ្រោះដោយគ្រាន់តែចង់បានការយកចិត្តទុកដាក់ពីអ្នកដទៃតែប៉ុណ្ណោះ
ការៀបការគឺពេលដែលមនុស្សស្រីគិតថាប្រុសម្នាក់នេះនឹងអាចកែប្រែបាន តែមនុស្សប្រុសគិតថាស្រីម្នាក់នេះនឹងមិនផ្លាស់ប្តូរ
Categories: Thoughts
ខុសទេដឹង! ការរៀបការ គឺជាដំណាក់កាលដ៏ជោគជ័យមួយសម្រាប់ការសេពគប់គ្នាជាគូសង្សារអស់មួយរយៈកាលនោះ ។ ការកែប្រែដៃគូស្នេហា ពុំមែនស្ថិតក្នុងដំណាក់កាលក្រោយរៀបការដូចរ៉ាមណាពោលខាងលើទេ តែបើនោះជាគូដែលមាតាបិតារៀបចំទុកដាក់ឲ្យ ខ្ញុំមិនដឹងទេ ។ អ្នកខ្លះនិយាយថា ចរឹតមនុស្សពុំងាយនឹងអាចកែប្រែបាន តែសាកគិតទៅមើល មនុស្សម្នាក់ពុំមែនមានចរឹតមួយនៅថេរសោះឡើយ កាលបើគេជួបដៃគួដ៏ល្អម្នាក់ ដែលអាចមកកែប្រែវាសនារបស់គេបាន ដោយប្រើចិត្តបរិសុទ្ធនិងនិស្ស័យតែប៉ុននោះ ។
សម្រាប់រ៉ាមណា កុំគិតថាខ្លួនឯងនៅបែបនេះរហូតនោះ ដូចវ័យនេះអ៊ីចឹង! ពុំមែនត្រូវតែតម្រូវចិត្តខ្លួនឯងនោះទេ ពិសេសនោះត្រូវចៀសពីគំនិតដែលថា ខ្ញុំគឺខ្ញុំ ឬ ខ្ញុំគឺអ៊ីចឹង! ដែលនេះគ្រាន់តែជាពាក្យដែលក្មេងតូចៗចំណាំនិយាយប៉ុននោះ ។ អ្វីៗពុំនៅឋិតថេរឡើយ ។ គំនិតខ្ញុំ ប្រសិនបើយើងចាប់ដៃនរណាម្នាក់ ឬគេមកចាប់ដៃយើងហើយបបួលដើរទៅផ្លូវមួយ ពុំមែនមានន័យថាយើងនឹងដើរទៅជាមួយគ្នារហូតនោះឡើយ ព្រោះផ្លូវ(ជីវិត) វាវែងឆ្ងាយណាស់ ដែលយើងមិនអាចវាស់បានរហូតដល់ស្លាប់ ។ ឧ. ផ្លូវនៅភ្នំពេញនេះចឹង ពុំមែនគ្រប់ផ្លូវសុទ្ធតែអាចគេចប៉ូលីស្តិ៍បាននោះឡើយ (ខ្ញុំឆ្លងកាត់ហើយ) យើងគង់តែជិះលើផ្លូវដែលមានប៉ូលីស្តិ៍ដដែល ។ ចង់និយាយថាមានឧបសគ្គច្រើនណាស់ គឺបើគេចពីស្តុបមួយគង់ចូលដល់ស្តុបមួយទៀត ហាសហា៎!!
អ្វីដែលគួរឲ្យភ័យខ្លាចនោះ គឺដើរដល់ផ្លូវមួយដែលមានច្រកពីរ ។ សួរថាតើគួរកាន់ដៃគ្នាបន្តទៀត ឬត្រូវដើរផ្លូវផ្សេងគ្នាវិញ ។ ងាកមើលក្រោយផងទៅ… អ្នកខ្លះដើរបានតែប៉ុន្មានជំហានក៏គ្មានអ្វីគួរងាកមើលដែរ តែសម្រាប់អ្នកដើរបានឆ្ងាយ ពួកគេប្រាកដជាចាំថាបានជួបអ្វីខ្លះ ។ ដូចខ្ញុំនិយាយតាំងពីដំបូងមកចឹង កាន់ដៃគ្នាបានឬមិនបាន គឺនៅមុនពេលរៀបការឯណោះទេ មិនមែនរៀបការហើយបានទើបកាន់ដៃគ្នាដើរនោះឡើយ ។ ក្រោយរៀបការ យើងលែងដើរតែពីរនាក់ទៀតហើយ!