Archive

Author Archive

សុជីវធម៌តាម​ដង​ផ្លូវ​

October 6, 2009 Ramana 2 comments

ចំពោះ​ការ​ធ្វើ​ដំណើរ​តាម​​ផ្លូវ​​​តើ​អ្វី​ដែល​ជា​ការ​សំខាន់​ដើម្បី​​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការបើក​បរ? ចម្លើយ​ទីមួយ​គឹ​ប្រាកដ​ជា​ច្បាប់​ចរាចរណ៍​ហើយ តែ​ខ្ញុំគិត​ថា​រឿង​មួយ​ទៀត​ដែរ​សំខាន់​គឺ​ថា​ការមាន​សុជីវធម៌ និង​ការ​អត់​ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។ កាល​ពី​ថ្ងៃ​មិញ​នេះ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​មក​ពី​សូរិយា​មាន​ជនជាតិ​បរទេស​ពីរនាក់​ដើរ​ឆ្លង​ផ្លូវ​ ខ្ញុំ​ក៏​បង្អន់​ហើយ​ឲ្យ​ពួកគាត់​ដើរ មាន​ម្នាក់​ដើរ​ហួស​ហើយ​តែ​ម្នាក់​ទៀត​មិន​ហ៊ាន​ដើរ​ចាំម៉ូតូ​ខ្ញុំ​សិន តែ​ខ្ញុំ​នូវ​មិន​ព្រម​ទៅ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​គាត់​ឆ្លង​សិន​ ព្រោះ​ខ្ញុំ​គិត​ថា​ចង់ឲ្យ​គាត់​ដើរ​ទៅ​ទាន់​គ្នា​គាត់​ ពេល​នោះ​គាត់​ក៏​ងក់​ក្បាល​ឲ្យ​ខ្ញុំ​ហើយ​និយាយ​ថា​ “Thank” ខ្ញុំ​អាច​អាន​អ្វី​ដែល​គាត់​និយាយ​បាន។ ស្នាម​ញញឹម​របស់​គាត់​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​និង​សប្បាយ​ចិត្ត​តាម​ផ្លូវ​រហូត​មក។ ផ្ទុយ​ទៅ​វិញ​ មាន​ពេល​ខ្លះ​មាន​ឡាន​ធំៗ​ ដែល​មិន​ព្រម​ឲ្យ​ខ្ញុំ​ឆ្លង​ផ្លូវ​ដោយ​ពួកគេ​មាន​ការ​បន្ទាន់​ជា​ខ្លាំង​ប្រហែល​ជា​ប្រពន្ធ​ឆ្លង​ទន្លេ​​ ឬ​ក៏​មាន​អ្នកណា​ជិត​ដាយ​ហើយ​​មើល​ទៅ​ សូម្បី​តែ​ខ្ញុំ​​ឆ្លង​មក​ដល់​ពាក់​កណ្តាល​ផ្លូវ​ក៏​ពួកគេ​នោះ​នៅ​មិន​ព្រម​ឲ្យ​ខ្ញុំទៅ​មុខ​នោះ​ទេ​។ ចំណុច​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិនល្អ​ និង​ ពេល​ខ្លះ​លួច​ជេរ (ព្រោះ​គេ​មិន​ឭ) ។​

ដូច្នេះ​បាន​ជា​ខ្ញុំ​គិត​ថា​ការ​មាន​សុជីវធម៌​ ការ​គោរព​អ្នក​ដទៃ និង​ ការ​ចេះ​អត់​ឱន​ វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំងណាស់​​ បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ព្រោះ​វា​អាច​ការពារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ ហើយ​ក៏​អាច​ធ្វើ​ឲ្យមនុស្ស​ម្នាក់​ទៀត​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​បើក​បរ​ដូ​ច​ជា​ករណី​ខ្ញុំ​ជាដើម។

Categories: My Days

វង្វេង​ផ្លូវ​

August 26, 2009 Ramana 2 comments

មនុស្ស​ម្នាក់​កំពុង​តែ​មាន​អារម្មណ៍​ថា​ខ្លួន​គេ​ដើរ​វង្វេង​ផ្លូវ​….
គេ​មាន​អារម្មណ៍​ថា​​ខ្លួន​របស់​គេ​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទៀត​ទេ​…
គេ​មាន​អារម្មណ៍​ថា​គេ​ពិត​ជាចង់​ឈប់​ត្រឹម​នេះ​ គេ​ហត់ គេ​នឿយ​ គេ​មិន​ចង់​វង្វេង​ផ្លូវ​បែបនេះ​ត​ទៅ​ទៀត​នោះ​ទេ…
គេ​ងាក​ឆ្វេង​ គេ​ងាក​ស្តាំ​គិត​ថា​ប្រហែល​ជា​មាន​នរណា​ម្នាក់​នៅ​ជិត​ៗ​នេះ​ គេ​នឹង​បាន​ស្រែក​ឲ្យ​ជួយ​បង្ហាញ​ផ្លូវ​…
តែ​មិន​ឃើញ​មាន​នរណា ងាក​ទៅ​ខាង​ណា​ក៏​ឃើញ​តែ​ភាព​ទទេស្អាត​…
ស្រាប់​តែ​រំពេច​នោះ​មាន​មនុស្ស​ម្នាក់​មក​ចង្អុល​បង្ហាញ​ផ្លូវ​ដល់​គេ​…
តែ​មនុស្ស​ម្នាក់​នោះ​មិន​បាន​ប្រាប់​អ្វី​ច្រើន​នោះ​ទេ​ គ្រាន់​តែ​បង្ហាញ​​ផ្លូវ​គេ​រួច​ក៏​ទៅ​បាត់​…
តែ​យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​គេ​មាន​ក្តី​សង្ឃឹម​ថា​គេ​នឹង​អាច​រក​ផ្លូវ​ដែល​ត្រូវ​ត្រលប់​ទៅ​លើ​ផ្លូវ​ដែល​គេ​ចង់​ដើរ​បាន…
គេ​ក៏​ព្យាយាម​តស៊ូ​ដើរ​តទៅ​ទៀត​ដោយ​ក្តី​​សង្ឃឹម​…

…..

…..

…..

…..

…..

ខ្ញុំ​ក៏​ប្រៀប​ដូច​ជា​គេ​ម្នាក់​នោះ​ចឹង មាន​អារម្មណ៍​ថា​កំពុង​តែវង្វេង​ផ្លុវ​ កំពុង​តែមាន​អារម្មណ៍​ហត់​នឿយ​ក្នុង​ជីវិត​ តែ​ខ្ញុំ​មិន​ឈប់​ដើរ​នោះ​ទេ ខ្ញុំ​នឹង​បន្ត​ដំណើរ​របស់​ខ្ញុំ​រហូត​ទាល់​តែ​ដល់​គោលដៅ យ៉ាង​ហោច​ណាស់​ខ្ញុំ​គ្រាន់​បើ​ជាង​គេ​ម្នាក់​នោះ​ព្រោះ​ខ្ញុំ​នៅ​មាន​ ប៉ា ម៉ាក់ ម៉ាក់​អ៊ំ ប្អូនប្រុស និង​មិត្តភក្តិ​ដ៏​គួរ​ឲ្យ​ស្រលាញ់​ជាច្រើន​ទៀត​​។ ខ្ញុំ​មិន​បាន​កើត​មក​តែ​ម្នាក់​ឯង​ក្នុង​លោក​នេះ​ទេ ដូច្នេះ​ខ្ញុំ​គួរ​តែ​ដើរ​ត​ទៅ​មុខ​ទៀត​ដោយ​ក្តី​សង្ឃឹម និង​ជឿជាក់​ថា​ខ្ញុំ​នឹង​រក​ផ្លូវ​​ដែល​ខ្ញុំ​ចង់​ដើរ​​បាន​ជាក់ជា​មិន​ខាន……….

Categories: Feeling, My Days

(untitled)

August 25, 2009 Ramana 1 comment

ប្រសិន​បើ​មិន​ចង់​ឲ្យ​កំហុស​អតីត​កាល​​តាម​លង​បន្លាច​អ្នក​ក្នុង​ថ្ងៃ​នាគតទេ​​នោះ គួរ​តែ​ធ្វើ​ថ្ងៃ​នេះ​ឲ្យ​ល្អ​បំផុត​

កុំ​ធ្វើ​ខ្លួន​ជា​ជន​រងគ្រោះ​ដោយ​គ្រាន់តែ​ចង់​បាន​ការយក​ចិត្ត​ទុកដាក់​ពី​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ​

ការៀបការគឺ​ពេល​ដែលមនុស្ស​ស្រី​គិត​ថា​ប្រុសម្នាក់​នេះ​នឹង​អាច​កែប្រែ​​បាន តែ​មនុស្ស​ប្រុស​គិត​ថា​ស្រីម្នាក់​នេះ​នឹ​ង​មិន​ផ្លាស់​ប្តូរ​

Categories: Thoughts

ព្រឹកមិញ

August 14, 2009 Ramana 10 comments

កាល​ពី​ព្រឹក​មិញ​រក​ឃើញ​លុយ​ ១០​ដុល្លា ដែល​បាន​បាត់​កាល​ពី​រាប់​សតវត្សរ៍​មក​ហើយ ថា​ទៅ​សប្បាយ​ចិត្ត​ម្យ៉ាង​ដែរ ព្រោះកំពុង​តែ​រហាម​ តែ​ក៏​មិន​ចង់​សប្បាយ​ចិត្ត​ពេក ព្រោះ​លុយ​កាក់​ជា​រឿង​ក្រៅ​ខ្លួន សំខាន់​គឺ​អារម្មណ៍​របស់​យើង​នោះ​​ទេ។
ការ​ដែល​សរសេរ​អត្ថបទ​មួយ​នេះ​គ្រាន់​តែ​ចង់​ប្រាប់​ថា​ អារម្មណ៍​របស់​យើង​ពិត​ជា​សំខាន់​ណាស់។ កាល​ដែល​ព្យាយាម​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​ស្រស់ស្រាយ​ វា​នឹង​ជួយ​ឲ្យ​យើង​សប្បាយ​ចិត្ត​មិន​គិត​ច្រើន ហើយ​ក៏​អាច​គិត​ដោះស្រាយ​រាល់​បញ្ហា​ដែល​ជួបប្រទះបាន​ដែរ។
ប៉ុន្មាន​រយៈ​នេះ​គឺ​ខ្ញុំ​ព្យាយាម​សម្បើម​ណាស់ គឺ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​ មិន​គិត​ច្រើន មិន​គិត​ពីកំហុស​អតីតកាល គិត​តែ​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​មាន​បច្ចុប្បន្ន ទោះបី​ខ្ញុំ​មិន​មែន​ជា​អ្នក​មាន​កប់ពពក​ក៏​ដោយ​តែ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​រៀន​បាន​ចេះ​ដឹង​ អាច​ជួយ​សង្គម​បាន​តិចតួច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ជា​ពិសេស​ខ្ញុំ​មិន​បង្ក​ទុក្ខភ័យ​ដល់​អ្នក​ដទៃ និង​សង្គម។
ចាប់​ពីថ្ងៃ​នេះ​ទៅ​ខ្ញុំ​នឹង​មើល​ពិភពលោក​ក្នុង​ផ្លុវ​ល្អ​ជា​មុន ស្រស់ស្រាយ​ជាងមុន ហើយ​ប្រហែល​ជានឹង​ធ្វើ​ឲ្យ​ខ្ញុំ​ក្មេង​ជាងមុន (សាធុ សូម​ឲ្យ​ដូច​មាត់​ចុះ)

លុយ​ដប់​ដុល្លារ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​គិត​ចឹង​ឬ? គឺ​អត់​ទេ​មក​ពី​ខ្ញុំ​អាន​សៀវភៅ​បាន​បី​បួនក្បាល ហើយ​និង​បន្ត​អាន​ត​ទៅទៀត។ ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​ពេល​ទំនេរ​ ហើយ​មិន​ដឹង​ធ្វើ​អី អាន​សៀវភៅ​លេង​ៗ​ទៅ។

បំណង​ល្អ​ពី​ជនរួមជាតិ​ខ្មែរ​ដូច​គ្នា​ :P

Categories: My Days

tag game

August 7, 2009 Ramana 3 comments

Rules :
1. Put your music player on shuffle (entire music library)
2. For each question, press the next button to get your answer.
3. YOU MUST WRITE THAT SONG NAME DOWN NO MATTER HOW SILLY IT SOUNDS!
4. Tag as many friends as you want who might enjoy doing the game as well as the person you got the game from.

cos readings could get really boring so here goes some shuffling fun! :)

1.IF SOMEONE SAYS “IS THIS OKAY” YOU SAY?
กอดได้ไหม ៖អោប​បាន​ទេ​
Dan-Beam

2.WHAT WOULD BEST DESCRIBE YOUR PERSONALITY?
អោយនាង​ទៅ​ចុះ (ផលិត​កម្ម M)

3.WHAT DO YOU LIKE IN A GUY/GIRL?
แกล้ง ៖ ក្លែង
Dan-Beam

4.HOW DO YOU FEEL TODAY?
ดูแลตัวเองดีๆนะ ៖ មើល​ថែ​ខ្លួន​អោយ​ល្អ
Dan-Beam

5.WHAT IS YOUR LIFE’S PURPOSE
គ្មាន​សិទ្ធិ​ហាម​ឃាត់ (ផលិត​កម្ម M)

6.WHAT IS YOUR MOTTO?
เราไม่ต้องรักกันแต่ฉันต้องรักเธอ ៖ យើង​មិន​ចាំបាច់​ស្រលាញ់​គ្នា​តែ ខ្ញុំ​ត្រូវ​តែស្រលាញ់​អ្នក​
Dan-Beam

7.WHAT DO YOUR FRIENDS THINK OF YOU?
Freedom Mak Mak
Dan-Beam

8.WHAT DO YOU THINK ABOUT VERY OFTEN?
Just a little bit (50 Cent)

9.WHAT IS 2 + 2?
ช่วยโดนหน่อย ៖ ស្រលាញ់​បាន​ទេ
Dan-Beam

10.WHAT DO YOU THINK OF YOUR BEST FRIEND?
Run to me

11.WHAT DO YOU THINK OF THE PERSON YOU LIKE?
ภพรัก ៖ កំនើត​ស្នេហ៍​

12.WHAT IS YOUR LIFE STORY?
Brown Eye

13.WHAT DO YOU WANT TO BE WHEN YOU GROW UP?
Truly Madly Deeply

14.WHAT DO YOU THINK WHEN YOU SEE THE PERSON YOU LIKE?
New Classic (Another Cinderella Story)

15.WHAT DO YOUR PARENTS THINK OF YOU?
ស្នេហ៍​ស្លាប់​ក្រោម​ធរណី (ផលិត​កម្ម M)

16.WHAT WILL YOU DANCE TO AT YOUR WEDDING?
Take A Bow (Rhianna)

17.WHAT WILL THEY PLAY AT YOUR FUNERAL?
ចង់​អោយ​បង​ស្នេហ៍​អូន​ម្តង​ទៀត​(ផលិត​កម្ម M)

18.WHAT IS YOUR HOBBY/INTEREST?
New Year celebration (not really sure about the title but it was a rap song J )

19.WHAT IS YOUR BIGGEST SECRET?
Damn Cold Night (Avril Lavigne)

20.WHAT DO YOU THINK OF YOUR FRIENDS?
Hate so much I love you (Rhianna)

21.WHAT’S THE WORST THING THAT COULD HAPPEN?
เบื่อหนาย ៖ ធុញទ្រាន់​
Dan-Beam

22.HOW WILL YOU DIE?
ใต้หมอน  ៖ ក្រោម​ខ្នើយ​
Dan-Beam

23.WHAT IS THE ONE THING YOU REGRET?
เวลาไม่เคยพอ ៖ ពេលវេលា​​មិនដែល​​គ្រប់គ្រាន់​
Dan-Beam

24.WHAT MAKES YOU LAUGH?
Girl, you are my heart (do not know the title this is just the lyrics :P )

25.WHAT MAKES YOU CRY?
ហត់នឿយ (ផលិត​កម្ម M)

26.WILL YOU EVER GET MARRIED?
ตามหาหัวใจ ៖ ស្វែង​រក​បេះ​ដូង​
Dan-Beam

27.DOES ANYONE LIKE YOU?
แก่ปัญหาตัวเองไม่ได้ ៖ មិន​អាច​ដោះស្រាយ​បញ្ហា​ខ្លួន​ឯង​បាន​
Ice-Saranyu

28.IF YOU COULD GO BACK IN TIME, WHAT WOULD YOU CHANGE?
ปดิหารย์ครั่งสุดทาย ៖ បដិហារ​លើក​ចុង​ក្រោយ​
Dan-Beam

29.WHAT HURTS RIGHT NOW?
คิดมาก ៖ គិត​ច្រើន​
Dan-Beam

30.WHAT WILL YOU POST THIS AS?
รักคนอ่าน ៖ ស្រលាញ់​អ្នក​អាន (អ្នក​អាន​សារ​ទូរស័ព្ទ)
Dan-Beam

I would tag every one who read this, so after reading, try one yourself. Just for fun :)

Categories: Fun, My Days

ប៉ូលីសចរាចរណ៍

August 4, 2009 Ramana 9 comments

តើប៉ូលីសចរាចរណ៍ត្រូវធ្វើអ្វីខ្លះ? បើតាមការយល់ដឹងដ៏តិចតួចស្តួចស្តើងគឺ ពួក​គាត់​ធានា​ជួយ​សំរួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​យានយន្ត​គ្រប់ប្រភេទ​ ដាក់ទោសពិន័យចំពោះអ្នកដែលប្រព្រឹត្តិច្បាប់ចរាចរណ៍ ជាដើម ។ តែប្រសិនបើនៅក្នុងប្រទេសកម្ពុជាយើងវិញ ប៉ូលីសចរាចរណ៍គឺ​ជា​មនុស្ស​ម្នាក់​ដែល​គេ​មិន​ចង់​ជួប​មិន​ចង់​អោយ​ឃើញ​​បើ​គេច​បាន​ត្រូវ​គេច​ចេញ​អោយ​ឆ្ងាយ ។

ហេតុអ្វីបានជាដូច្នេះ? ពីព្រោះខ្ញុំគិតថាពួកគាត់ ចាំ​តែ​ឆក់​ឱកាស​ទៅ​លើ​អ្នកណា​ដែល​ពួកគាត់​អាច​គាប​បាន​ដើម្បី​គាប​យក​ប្រាក់​កាស​បន្តិច​បន្តួច ដើម្បីចិញ្ចឹមក្រពះ???? តើពួកគាត់ពិតជាគួរអោយអាណិតដល់ថ្នាក់នេះឬ? ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ដែរ​ថា​តើ​ពួក​គាត់​ទទួល​បាន​ប្រាក់​បៀវត្សរ៍ប៉ុន្មានក្នុងមួយខែ? ហើយខ្ញុំ​​ក៏​មិន​ដឹង​ដែល​ថា​លុយ​ដែល​គាត់​ផាក​បាន​ដោយ​គ្មាន​វិក័យប័ត្រ​តើ​វា​នឹង​ចរាចរណ៍​ទៅ​នៅ​កន្លែង​ណានោះដែរ ។  ឬ​មកពីខ្ញុំមិនបានយល់ដល់ច្បាប់ចរាចរណ៍ត្រឹមត្រូវផងក៏មិនដឹង តែខ្ញុំព្យាយាមគោរពនៅភ្លើងសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ដែលខ្ញុំបានឃើញ??? (ពីព្រោះផ្លាកខ្លះបានបាំងនឹងដើមឈើ ឬក៏លាក់ទុកយ៉ាងស្រួល) ។ តែ​គ្រាន់​តែ​ពេល​ខ្លះ​ខ្ញុំ​មិនបានចាប់អារម្មណ៍ ខ្ញុំក៏ក្លាយជាជនរងគ្រោះ ហើយក្លាយជាអ្នករួមចំណែកក្នុងការប្រព្រឹត្តអំពើពុករលួយទៀតផង ។

គឺកាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០០៩ ខ្ញុំ​ធ្វើ​ដំណើរ​ចេញ​ពី​ការិយាល័យ​របស់​អង្គការ​ក្នុង​ស្រុក​មួយ​ដែល​មាន​ទីតាំង​នៅ​ជិត​សាលា​សន្ធរម៉ុក ។ ពេលដែលខ្ញុំជិះចេញមកវិញ ខ្ញុំ​ក៏​ធ្វើ​ដំណើរ​ស្រប​នឹង​សាលា​រួច​ក៏​បត់​ស្តាំ​បំណង​ត្រលប់​មក​ធ្វើ​ការ​វិញ​តាម​បណ្តោយ​មហាវិថីម៉ៅសេទុង តែខ្ញុំក៏មិនបានចាប់អារម្មណ៍ថា ស្តុបកន្លែងនោះគេមិនអោយបត់ស្តាំ (តែ​បើ​បំពាន​ភ្លើង​ចរាចរណ៍​ទៅ​ខាង​មុខ​ប្រហែល​ជាមិនខុស???) ។ ពេលនោះលោកប៉ូលីសក៏អោយខ្ញុំឈប់ ខ្ញុំតាំងចិត្តថាទាររកវិក័យប័ត្ររកអីអោយត្រឹមត្រូវម្តង មាន​អី​គាត់​ថា​ត្រូវ​​យកប័ណ្ណសំគាល់ម៉ូតូ (ពាក់មី) ហើយត្រូវទៅបង់ពិន័យនៅកន្លែងណាមិនដឹងទេ ទំនងឆ្ងាយ ។ ខ្ញុំក៏ដក ១ដុល្លារជូនគាត់ គាត់​ក៏​អោយ​ខ្ញុំជិះចេញមកវិញ ។

មានរឿងពីរដែលខ្ញុំឆ្ងល់ ទីមួយ​ ពេលដែលផាកពិន័យម៉េចក៏គាត់មិនអាចចេញវិក័យប័ត្រដោយខ្លួនឯងបាន? ចាំ​​​បាច់​​អោយ​ខ្ញុំ​ទៅ​កន្លែង​ណាផ្សេង​ធ្វើអី? បើសិនជាផាកកន្លែងនឹង ចេញវិក័យប័ត្រកន្លែងនឹងខ្ញុំមិនថាទេ តែ​ដោយ​ឃើញ​ថា​ឆ្ងាយ​នឹង​មិន​ចង់​ចំនាយ​ពេល​ច្រើន​ខ្ញុំ​ក៏​បានប្រព្រឹត្តកំហុសមួយ ។ អ្នកដទៃទៀតប្រហែលជាគិតដូចជាខ្ញុំហើយ មាន​អ្នក​តិច​ណាស់​ដែល​នឹង​ចង់​ចំណាយ​ពេល​ហើយ​ទៅ​ធ្វើ​តាម​ក្បួនច្បាប់របស់ពួកគាត់នោះ ។ ទីពីរ ពេលបទស្តាំចឹងតើវាអាចនឹងបណ្តាលអោយមានគ្រោះថ្នាក់ឬ? ខ្ញុំមើលទៅដូចជាមិនអីទេ តែបើសិនជាខ្ញុំគិតខុសសូមជួយណែនាំ ។ ពេលបទស្តាំពេលកំពុងភ្លើងក្រហមវាខុសច្បាប់ ចុះ​អ្នក​ដែល​បំពាន​ភ្លើង​ក្រហម​ហើយ​ទៅ​ខាង​មុខមិនខុសទេមែនទេ? ខ្ញុំមិនដែលឃើញប៉ូលីសណាពិន័យអ្នកដែលបំពានភ្លើងចរាចរណ៍ទៅខាងមុខនេះសោះ ។

នេះជាបទពិសោធន៍ផ្ទាល់ខ្លួនដែលចង់ចែករំលែក ខ្ញុំក៏ភ្លាត់ស្នៀតដែរ ខ្ញុំគួរតែមើលភ្លើងអោយបានត្រឹមត្រូវជាមុន មិនមែនផ្អែកលើទំលាប់ដែលធ្លាប់ទៅបាន ទៅបាននោះទេ ។

Categories: My Days

អត់យល់​

June 26, 2009 Ramana 8 comments

លើកមុន​ធ្លាប់​ចូល​ទៅ​មើល​ប្លក់​អ្នក​ដទៃ​ហើយ​ឃើញ​គេ​រអ៊ូ​ថា​មាន​ comments មួយ​ចំនួន​ដែល​យ៉ាប់​ ហើយ​ក៏​មិន​មាន​អារម្មណ៍​អ្វី​ដែរ​ព្រោះ​មិន​ទាន់​បាន​ជួប​ផ្ទាល់​ខ្លួន ។ ទើប​តែ​ឥឡូវ​ខ្ញុំបាន​ដឹង​ច្បាស់ ថា​ប្រសិន​បើ​មាន​ មតិ​យោបល់​ឡប់ៗ​នៅ​លើ​ប្លក់​ហើយ​មាន​អារម្មណ៍​យ៉ាងណា? គឺ​ថា​មាន​អារម្មណ៍​ចង់​សម្លាប់​អ្នក​សរសេរ​តែ​ម្តង គិត​ទៅ​គួរ​អោយ​ធុញ​ណាស់ និយាយ​ស្អី​មិន​ចេះ​គិត ឬ​ក៏​គិត​ដែរ​តែ​គិត​ពី​ខ្លួន​ឯង​ជា​ធំ មិនគិត​ពី​អារម្មណ៍​អ្នក​ដទៃ ។ មិនត្រឹម​តែ​ប៉ុណ្ណឹង​នៅ​ពេល​ដែល​គេ​មិន​ published មតិ​របស់​ខ្លួន​បែរ​ជា​ខឹង​គេ​ ហើ​យ​ពាល​ដាក់​ម្ចាស់​ប្លក់​ទៀត ។ ខ្ញុំ​មិន​ដែល​គិត មិន​ដែល​ស្រមៃ​ទេ​ ថា​មាន​មនុស្ស​របៀប​នេះ​សេសសល់​នៅ​លើ​ពិភពលោក​យើង​នេះ ពិត​ជា​គួរ​អោយ​ធុញ​មែន ។ ខ្ញុំ​គិត​ថា​ខ្ញុំ​និយាយ​នេះ​មិន​បាន​រក​រឿង​អ្នក​ណា​គេ​មុន​ទេ គ្រាន់​តែ​ចង់​អោយ​ម្នាក់​នោះ​យល់​ខ្លះ​ ថា​កុំ​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​រស់​នៅ​នាំ​ធ្ងន់​ផែន​ដី ធ្វើ​ជាមនុស្ស​ដែល​ល្អ​ទៅ​ ជួយ​សង្គម​ទៅ ឬ​ក៏​បើ​មិន​បាន​ជួយ​ទេ កុំ​នាំ​រឿង​ក្តៅ​ក្រហាយ​អោយ​គេ​អ្នក​ដទៃ ។

PS:​ អរគុណ​ wordpress ដែល​ជួយ​ចាប់​ spam comment អោយ :D

Categories: Feeling, My Days

Mondukiri Photos

June 22, 2009 Ramana 9 comments

ខាង​ក្រោម​គឺ​ជាបណ្តារូបថត​ដែល​ថត​បាន​កាល​ពី​ទៅ​ មណ្ឌលគិរី ខែឧសភានេះ យឺត​បន្តិច​ហើយ តែ​អត់​មាន​អី​ផូស​ដាក់​អោយ​មើល​លេងៗ​ទៅ ៖

ចំការ​ស្រល់​

ជញ្ជាំង​ភ្នំ​ តាម​ផ្លូវ​ទៅ​មណ្ដលគិរី​

ផ្លូវ​ជាតិ​

រូប​សំណាក​ប្រចាំ​នៅ​ខេត្ត​មណ្ឌលគិរី

ដើម​ផ្លែប័រ ឬ​ អាវូកាដូ​

ទេសភាព​ក្នុង​សាលារៀន​បន្ទាប់​ពី​រាំង​ភ្លៀង​

ថត​ជាមួយប្រុស​ក្មេង (ប្អូនប្រុស)​

ថត​នៅ​ដំណាក់​ស្តេច

នាង​នួន​

ឈើទាល​

នៅមុខ​កន្លែង​ញ៉ាំបាយ រៀបចំខ្លួន​ទៅ​លេ​ង​ប៊ូស្រា​

នៅ​មុខ​មណ្ឌលកុមារកំព្រា ASPECA

ទេសភាព​តាម​បណ្តោយ​ផ្លូវ

ថត​នៅ​អូរផ្លាយ​

ក្រេបរសជាតិប៊ូស្រាជ្រោះភ្នំ

ខ្ញុំ​គិត​ថា​គេ​ចង់​និយាយ​ពី​សំរាម តែ​អ្នក​ខ្លះគេ​ថា​និយាយ​ពី​សត្វព្រៃ (ដូច្នេះ​តាម​ការគិត​ឃើញ​រៀងខ្លួន​ណា គ្មាន​សមត្ថភាព​បកស្រាយ)

គួរអោយ​អាណិត​ហ្អេ?​

សមុទ្រឈើ​ ចូលចិត្ត​ជា​ទី​បំផុតតតតតតតតតតតត

ចូលចិត្ត​រូបនេះ​ទៀត​

សាលា​រៀន​ក្នុង​ភូមិ​ជនជាតិ

quote ឡូយ​ហ្អេ?

ក្មេងៗ​នៅ​ភូមិជនជាតិ​

កូនឆ្កែ​ក្នុង​ភូមិជនជាតិ

Categories: Photos, Trips

Don’t want to be selfish but just want to be happy

June 22, 2009 Ramana 6 comments

Sorry for being so bothersome to you, though you said it is alright, it is okay with you but I still feel am a bit selfish. I just know that talking with you making me happy and I do know that I want to talk with you. That is all I want right now, I hope you do not mind me. I just want to follow my heart one more time, forgive me!

Categories: Feeling, My Days

What should I feel?

June 19, 2009 Ramana 4 comments

I do not know much about a love relation between a boy and a girl, I do not know what should they share each other: having a private phone number? sharing email password? I totally do not know, but I am shocked by knowing that my best friend’s email is also be able to accessed by her boyfriend. Actually, it is none of my business. I should not feel angry with that, I should not feel anything cos it their business but I cannot stop the feeling I am having now. I shocked. Do all the lovers have to abandont their privacy? I just feel that my friend’s boyfriend should not know what I am talking to my friend, though it nothing secret and I am not talking behind him but I just do not feel right, I totally cannot accept this for this moment. I just wanna shout it out and here I wanna say it here, that I feel not right. Yeah, I feel not good at all. :( :( :(

Categories: Feeling