Archive

Archive for the ‘Feeling’ Category

វង្វេង​ផ្លូវ​

August 26, 2009 Ramana 2 comments

មនុស្ស​ម្នាក់​កំពុង​តែ​មាន​អារម្មណ៍​ថា​ខ្លួន​គេ​ដើរ​វង្វេង​ផ្លូវ​….
គេ​មាន​អារម្មណ៍​ថា​​ខ្លួន​របស់​គេ​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទៀត​ទេ​…
គេ​មាន​អារម្មណ៍​ថា​គេ​ពិត​ជាចង់​ឈប់​ត្រឹម​នេះ​ គេ​ហត់ គេ​នឿយ​ គេ​មិន​ចង់​វង្វេង​ផ្លូវ​បែបនេះ​ត​ទៅ​ទៀត​នោះ​ទេ…
គេ​ងាក​ឆ្វេង​ គេ​ងាក​ស្តាំ​គិត​ថា​ប្រហែល​ជា​មាន​នរណា​ម្នាក់​នៅ​ជិត​ៗ​នេះ​ គេ​នឹង​បាន​ស្រែក​ឲ្យ​ជួយ​បង្ហាញ​ផ្លូវ​…
តែ​មិន​ឃើញ​មាន​នរណា ងាក​ទៅ​ខាង​ណា​ក៏​ឃើញ​តែ​ភាព​ទទេស្អាត​…
ស្រាប់​តែ​រំពេច​នោះ​មាន​មនុស្ស​ម្នាក់​មក​ចង្អុល​បង្ហាញ​ផ្លូវ​ដល់​គេ​…
តែ​មនុស្ស​ម្នាក់​នោះ​មិន​បាន​ប្រាប់​អ្វី​ច្រើន​នោះ​ទេ​ គ្រាន់​តែ​បង្ហាញ​​ផ្លូវ​គេ​រួច​ក៏​ទៅ​បាត់​…
តែ​យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​គេ​មាន​ក្តី​សង្ឃឹម​ថា​គេ​នឹង​អាច​រក​ផ្លូវ​ដែល​ត្រូវ​ត្រលប់​ទៅ​លើ​ផ្លូវ​ដែល​គេ​ចង់​ដើរ​បាន…
គេ​ក៏​ព្យាយាម​តស៊ូ​ដើរ​តទៅ​ទៀត​ដោយ​ក្តី​​សង្ឃឹម​…

…..

…..

…..

…..

…..

ខ្ញុំ​ក៏​ប្រៀប​ដូច​ជា​គេ​ម្នាក់​នោះ​ចឹង មាន​អារម្មណ៍​ថា​កំពុង​តែវង្វេង​ផ្លុវ​ កំពុង​តែមាន​អារម្មណ៍​ហត់​នឿយ​ក្នុង​ជីវិត​ តែ​ខ្ញុំ​មិន​ឈប់​ដើរ​នោះ​ទេ ខ្ញុំ​នឹង​បន្ត​ដំណើរ​របស់​ខ្ញុំ​រហូត​ទាល់​តែ​ដល់​គោលដៅ យ៉ាង​ហោច​ណាស់​ខ្ញុំ​គ្រាន់​បើ​ជាង​គេ​ម្នាក់​នោះ​ព្រោះ​ខ្ញុំ​នៅ​មាន​ ប៉ា ម៉ាក់ ម៉ាក់​អ៊ំ ប្អូនប្រុស និង​មិត្តភក្តិ​ដ៏​គួរ​ឲ្យ​ស្រលាញ់​ជាច្រើន​ទៀត​​។ ខ្ញុំ​មិន​បាន​កើត​មក​តែ​ម្នាក់​ឯង​ក្នុង​លោក​នេះ​ទេ ដូច្នេះ​ខ្ញុំ​គួរ​តែ​ដើរ​ត​ទៅ​មុខ​ទៀត​ដោយ​ក្តី​សង្ឃឹម និង​ជឿជាក់​ថា​ខ្ញុំ​នឹង​រក​ផ្លូវ​​ដែល​ខ្ញុំ​ចង់​ដើរ​​បាន​ជាក់ជា​មិន​ខាន……….

Categories: Feeling, My Days

អត់យល់​

June 26, 2009 Ramana 8 comments

លើកមុន​ធ្លាប់​ចូល​ទៅ​មើល​ប្លក់​អ្នក​ដទៃ​ហើយ​ឃើញ​គេ​រអ៊ូ​ថា​មាន​ comments មួយ​ចំនួន​ដែល​យ៉ាប់​ ហើយ​ក៏​មិន​មាន​អារម្មណ៍​អ្វី​ដែរ​ព្រោះ​មិន​ទាន់​បាន​ជួប​ផ្ទាល់​ខ្លួន ។ ទើប​តែ​ឥឡូវ​ខ្ញុំបាន​ដឹង​ច្បាស់ ថា​ប្រសិន​បើ​មាន​ មតិ​យោបល់​ឡប់ៗ​នៅ​លើ​ប្លក់​ហើយ​មាន​អារម្មណ៍​យ៉ាងណា? គឺ​ថា​មាន​អារម្មណ៍​ចង់​សម្លាប់​អ្នក​សរសេរ​តែ​ម្តង គិត​ទៅ​គួរ​អោយ​ធុញ​ណាស់ និយាយ​ស្អី​មិន​ចេះ​គិត ឬ​ក៏​គិត​ដែរ​តែ​គិត​ពី​ខ្លួន​ឯង​ជា​ធំ មិនគិត​ពី​អារម្មណ៍​អ្នក​ដទៃ ។ មិនត្រឹម​តែ​ប៉ុណ្ណឹង​នៅ​ពេល​ដែល​គេ​មិន​ published មតិ​របស់​ខ្លួន​បែរ​ជា​ខឹង​គេ​ ហើ​យ​ពាល​ដាក់​ម្ចាស់​ប្លក់​ទៀត ។ ខ្ញុំ​មិន​ដែល​គិត មិន​ដែល​ស្រមៃ​ទេ​ ថា​មាន​មនុស្ស​របៀប​នេះ​សេសសល់​នៅ​លើ​ពិភពលោក​យើង​នេះ ពិត​ជា​គួរ​អោយ​ធុញ​មែន ។ ខ្ញុំ​គិត​ថា​ខ្ញុំ​និយាយ​នេះ​មិន​បាន​រក​រឿង​អ្នក​ណា​គេ​មុន​ទេ គ្រាន់​តែ​ចង់​អោយ​ម្នាក់​នោះ​យល់​ខ្លះ​ ថា​កុំ​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​រស់​នៅ​នាំ​ធ្ងន់​ផែន​ដី ធ្វើ​ជាមនុស្ស​ដែល​ល្អ​ទៅ​ ជួយ​សង្គម​ទៅ ឬ​ក៏​បើ​មិន​បាន​ជួយ​ទេ កុំ​នាំ​រឿង​ក្តៅ​ក្រហាយ​អោយ​គេ​អ្នក​ដទៃ ។

PS:​ អរគុណ​ wordpress ដែល​ជួយ​ចាប់​ spam comment អោយ :D

Categories: Feeling, My Days

Don’t want to be selfish but just want to be happy

June 22, 2009 Ramana 6 comments

Sorry for being so bothersome to you, though you said it is alright, it is okay with you but I still feel am a bit selfish. I just know that talking with you making me happy and I do know that I want to talk with you. That is all I want right now, I hope you do not mind me. I just want to follow my heart one more time, forgive me!

Categories: Feeling, My Days

What should I feel?

June 19, 2009 Ramana 4 comments

I do not know much about a love relation between a boy and a girl, I do not know what should they share each other: having a private phone number? sharing email password? I totally do not know, but I am shocked by knowing that my best friend’s email is also be able to accessed by her boyfriend. Actually, it is none of my business. I should not feel angry with that, I should not feel anything cos it their business but I cannot stop the feeling I am having now. I shocked. Do all the lovers have to abandont their privacy? I just feel that my friend’s boyfriend should not know what I am talking to my friend, though it nothing secret and I am not talking behind him but I just do not feel right, I totally cannot accept this for this moment. I just wanna shout it out and here I wanna say it here, that I feel not right. Yeah, I feel not good at all. :( :( :(

Categories: Feeling