ប្រុសសួរៈ ស្រ្តីដេលស្លៀកពាក់សំពត់វែងជានារីរម្យទមមែនទេ?
ស្រីឆ្លើយៈ មិនអញ្ចឹងជានិច្ចនោះទេ វាអាចជាម៉ូដពេញនិយម
ប្រុសសួរៈ មានខោអាវពេញទូ រហូតគ្មានកន្លែងអោយកន្លាតចូលទៅហើយម៉េចក៏ថាគ្មានអ្វីស្លៀកទៀត?
ស្រីឆ្លើយៈ មកពីរកអ្វីដែលត្រូវចិត្តមិនឃើញ
ប្រុសសួរៈ ត្រូវការអ្វី ហេតុអ្វីមិននិយាយអោយចំៗ ម៉េចក៏ចូលចិត្តគិតថាប្រុសៗដឹងគ្រប់រឿង?
ស្រីឆ្លើយៈ ហ៊ើយ! អត់ដឹងសោះថាប្រុសៗអត់ឆ្លាត
ប្រុសសួរៈ ហេតុអីចាំបាច់ថែមម្ស៉ៅនៅលើមុខគ្រប់ពេលវេលា
ស្រីឆ្លើយៈ មកពីចង់ស្អាតនឹងណា
ប្រុសសួរៈ ហេតុអ្វីចាំបាច់មានស្បែកជើងរាប់សិបគូ?
ស្រីឆ្លើយៈ ចុះប្រុសៗហេតុអ្វីមានប្រពន្ធហើយមានស្រីច្រើនទៀត
ប្រុសសួរៈ ហេតុអ្វីស្រីៗចូលចិត្តញ៉ាំផ្លែឈើត្រាំ
ស្រីឆ្លើយៈ ចុះហេតុអ្វីប្រុសៗចូលចិត្តផឹកស្រា ជក់បារី
ប្រុសសួរៈ កាបូបស្ពាយតំលៃរាប់រយដុល្លារ វាវិសេសត្រង់ណាទៅ?
ស្រីឆ្លើយៈ ចុះស្រាតំលៃថ្លៃៗ ម៉េចក៏ប្រុសៗថាឆ្ងាញ់ជាងស្រាតំលៃថោកទាំងដែលផឹកហើយស្រវឹងដូចតែគ្នា
ប្រុសសួរៈ ស្លៀកសំពត់ខ្លីៗ ព្រោះចង់អួតអោយប្រុសៗឃើញកំភួនជើងឬ?
ស្រីឆ្លើយៈ មិនត្រឹមតែអួតដាក់ប្រុសៗទេ ស្រីៗដូចគ្នាក៏អួតដែរ
ប្រុសសួរៈ ដើរផ្សាររាប់ម៉ោងមិនចេះហត់ មិនចេះរោយជើង មិនធុញទ្រាន់ទេឬ?
ស្រីឆ្លើយៈ ចុះ ប្រុសៗផឹកស្រានឹងមិត្តភក្តិទល់ភ្លឺ មិនចង់ឈប់ មិនហត់ មិនធុញទ្រាន់ មិនខ្លាចប្រពន្ធមិនអោយចូលផ្ទះទេឬ
ដកស្រង់ចេញពីអផ្សុក







Recent Comments