Happy Happy Chinese New Year
ជូនពរគ្រប់គ្នាសុខសប្បាយ
រកស៊ីមានបានមិនខ្វះចាយ
ហើយសុំឱ្យកាយស្រស់ផូរផង់ ។
សូមឱ្យបានឈ្នះមារសត្រូវ
មារដែលមានចិត្តកាចឃោឃៅ
រលត់បាត់ទៅកុំនៅយូរ ។
ជូនពរប្អូនៗថ្នាក់ទី១២
កំពុងមូលមីរខំប្រឹងរៀន
សូត្រឱ្យចេះចាំគ្រប់របៀន
ជូនពរអោយរៀនជាប់និទ្ទេស A ។
ជូនពរបងៗដែលមានការ
ងារធ្វីហើយណាក៏មិនភ្លេច
ធ្វើការងារបងអោយ perfect
មេៗមិនគេចថែមប្រាក់ខែ ។
ជូនពរអ្នកដែលមានស្នេហា
សូមឱ្យទេពតាតាមថែទាំ
ឱ្យស្នេហានេះរឹតជោគជាំ
ឱ្យផ្អែមល្ហែមកុំបីមានអាក់ ។
ជូនពរអ្នកដែលមិនទាន់មានគូរ
កុំឱ្យនៅយូររកបានឆាប់
រកអ្នកត្រូវចិត្តបានប្រញាប់
រួចហើយចាំប្រាប់ខ្ញុំញ៉ាំការ ។
ជូនពរប៉ាម៉ាក់គ្រប់ៗប្រាណ
ដែលមិនអាចខាន my parents ផង
ជូនពរឱ្យគាត់កុំបីហ្មង
សុខភាពនោះផងក៏រឹងប៉ឹង ។
ជូនពរអ្នកកំពុងខូចចិត្ត
អោយឈប់គំនិតគិតផ្តេសផ្តាស
ជូនពរអោយវាដាច់ស្រលះ
ហើយប្រាកដច្បាស់ឈប់ទៅទៀត ។
ឈប់គិតហើយទៅរកអ្នកថ្មី
កុំគិតថាអីរឿងវាធម្មតា
រកឱ្យបានសង្សារណា
ដែលមានចិន្តាស្មោះត្រង់វិញម្តង ។
ជូនពរមិត្តខ្ញុំកំពុងសិក្សា
ទោះជាយ៉ាងណាសូមឱ្យមិត្ត
បញ្ចប់ការសិក្សាដោយល្អពិត
ហើយចាំគូរគិតរកការងារ ។
ជូនពរអ្នកកំពុងទាត់ខ្យល់
សូមឱ្យកង្វល់ចៀសចេញឆ្ងាយ
សូមជួបតែរឿងដែលសប្បាយ
រឿងដែលក្អាកក្អាយមានការងារ ។
ណ្ហើយៗជូនពរប៉ុណ្ណឹងចុះ
ដូចជាវែងហួសបន្តិចហើយ
សង្ឃឹមបងប្អូនមិនកន្តើយ
អានរួចអស់ហើយបានដូចបំណង ៕
(ទី ០១ កុម្ភៈ ០៨, ម៉ោង ១១:៣០)
Recent Comments