ខាងក្រោមគឺ ជារូបមួយចំនួនដែលនាងខ្ញុំដកស្រង់ពេលដែលទៅលេង ខេត្តបាត់ដំបង កាលពី ថ្ងៃឈប់សំរាកប៉ុន្មានថ្ងៃមុន ។ តាមពិតមិនមែនជាគ្រាន់តែជាដំណើរកំសាន្តប៉ុណ្ណោះទេ យើងក៏ឆ្លៀតពេលធ្វើការងារដើម្បីសង្គមខ្លះដែរ ។ គឺក្រុម ync រៀបចំកម្មវិធីដូចតែរាល់ដងនឹង គឺយកសំភាៈសិក្សាមួយចំនួនទៅអោយក្មេងនៅតាមបណ្តាសាលាដាច់ស្រយាល ហើយក៏ចែកក្រុមដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីការរៀនរបស់ និស្សិតនៅភ្នំពេញទៅដល់ក្មេងៗនៅបណ្តាខេត្ត និយាយអោយចំគឺជួយណ្តុះគំនិតក្មេងអោយគិតបានច្រើនជាងមុន ។ ទៅលើកនេះ ប្តូរគោលដៅពីក្មេងបឋម មកក្មេងថ្នាក់អនុវិទ្យាល័យ ហើយប្រធានបទនៃ កម្មវិធីលើកនេះគឺ ស្វ័យសិក្សា ការរៀនជាក្រុម និងមជ្ឈមណ្ឌលគ្រូបង្រៀន (teacher centered) ។
មានរឿងមួយគួរអោយអាម៉ាស់សំរាប់ក្រុមខ្ញុំ គឺថាខ្ញុំប៉ះក្រុមសិស្សថា្នក់ទី៩ ខ្ញុំក៏បើកឱកាសឱ្យសួរអំពីអីក៏បាន ដែលខ្ញុំមានបំណងឱ្យសួរពីរបៀបនៃការរៀនអីនឹង ស្រាប់តែក្មេងម្នាក់លើកដៃឡើង ហើយសួរពីភាពខុសគ្នានៃស្នាមញញឹមរបស់ប្រាសាទបាយ័ន (ឱ! លោកម្ចាស់អើយ នាងខ្ញុំមិនចេះទេ) ខ្ញុំក៏បង្វែរមកវិញថាពួកយើងមកបង្រៀនប្អូនពីរបៀបនៃ ការរៀន និងបណ្តុះគំនិតរបស់ប្អូន និងមួយវិញទៀតបងក៏មិនចង់ដណ្តើមការងារគ្រូប្រវត្តិដែរ
។ តែខ្ញុំមានអារម្មណ៍ថាក្មេងទាំងនេះ មានភាពឆ្លាតវៃណាស់ ហើយថែមទាំងគួរឱ្យស្រលាញ់ទៀតផង ។ ទៅបាត់ដំបងលើកនេះ ក៏បានរៀនសូត្រច្រើនពីអ្នកដែលចូលរួមដែរ មានអារម្មណ៍សប្បាយចិត្តណាស់ទោះបីជានឿយហត់បន្តិចក៏ដោយ ។
អូខេ នេះគឺជាភាពសប្បាយរីករាយដែលខ្ញុំអាចយកមកចែករំលែកបាន



អត់មានអីច្រើនទេ គ្រាន់តែជារូបថតជុំគ្នា

លោកអើយ v style ច្រើនម្លេះ

នារីម៉ូដែលមកដល់ហើយចា៎ កិកិកិ

មានអារម្មណ៍ថាអត់មាន style អីថ្មីសោះ

ពិពណ៌នាថាម៉េចទៅអត់ដឹងទេ

បងប្អូនដែលឃើញមនុស្សដុះស្នែងទេ បើមិនដែលឃើញមកមើលនេះណែ៎

អាណែមពីរថង់នឹងជារបស់ខ្ញុំ និងស្រីលក្ខណ៍ទេ តែសុភាពបុរសត្រូវតែជួយសុភាពនារីចឹងហើយ

អោយតែមានកន្លែងថតគឹថាឆ្លៀតបានគ្រប់ពេល

ភ្នក់ភ្លើងនេះហើយដែលនាំគ្នាបង្កាត់ដើម្បីទុករាំ

បន្ទាប់ពីបង្កាត់ហើយ គឺចាប់ផ្តើមរាំ ហេហេ

ក្រុមកូនសិស្សដែលខ្ញុំ ពៅ (ម្នាក់ពាក់អាវខ្មៅ) និងស្រីលក្ខណ៍ ជាអ្នកបង្រៀន មានអារម្មណ៍ថាអត់ឃើញកូនសិស្សទេព្រោះគ្រូបាំង

នេះគឺរ៉ាមណា (ងងឹតតិច ក្រែងល៎មើលមិនស្គាល់)

រូបថតមួយនេះមានអាយុប្រហែលជាមួយរយឆ្នាំហើយ នៅក្នុងផ្ទះបុរាណ

ផ្លែកំពីងរាជ ដែលទៅលួច បេះនៅក្រោយផ្ទះគេ

សត្វក្រពើ តាមផ្លូវទៅបាត់ដំបង

ទិដ្ឋភាពក្រុងបាត់ដំបងពីលើភ្នំបាណន់
Recent Comments